ការជក់បារី អាចមានផលប៉ះពាល់ ដល់ត្រចៀក

ការសិក្សាមួយបាន បង្ហាញឲ្យឃើញថាការជក់បារី នៅវ័យកណ្តាលអាច បណ្តាលឲ្យបាត់បង់ ការចងចាំយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស។ការជាប់ ទាក់ទងគ្នា រវាងការជក់បារី និងសមត្ថភាពស្តាប់ ត្រូវបានគេរកឃើញថា ដោយការធ្វើការសិក្សា ទោះលើបុរសនិងស្រ្តីជាង ៤០០០នាក់ ដែលមានអាយុចាប់ពី៥៣ឆ្នាំ រហូតដល់៦៧ឆ្នាំ ដោយការសិក្សានេះ មានភាពជាក់លាក់ជាង ការសិក្សាកាលពីលើកមុនៗ។

ជាមួយគ្នានេះដែរការសិក្សានេះ ត្រូវធ្វើតេសសមត្ថភាព ស្តាប់សំលេងរបស់ក្រុមអ្នកស្មគ្រចិត្ត ទាំងនោះម្នាក់ម្តងៗ ដោយត្រូវឲ្យពួកគេ ឆ្លើយតប និងសំណួរដែល ទាក់ទងនឹរបៀបរស់នៅ និងកន្លែងធ្វើការរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Alex Fridzon មកពីសាកលវិទ្យាល័យ Antwerp ប្រទេសប៊ែលស៊ីក ដែលជាអ្នកដឹកនាំ នៅក្នុងការសិក្សានេះ បាននិយាយថា សមត្ថភាពទទួលយក សំលេងរបស់អ្នកជក់បារី និងអ្នកមានរាងធាត់ជ្រុល នឹងត្រូវខូចខាតបន្តិចម្តងៗ នៅក្នុងរយៈពេល មួយឆ្នាំក្រោយ។លោកបានបន្តទៀតថា វាមិនដូចជាផ្នែកផ្សេងៗ នៃរាងកាយនោះទេ ដោយនៅពេលដែលអ្នកទាំងនោះ មានការខូចខាតសមត្ថភាព សំលេងវាមិន អាចព្យាបាលឲ្យ ដូចដើមបាននោះទេ។

ទ្រឹស្តីនៃការខូចខាត សមត្ថភាពស្តាប់សំលេងនេះ មានសភាពប្រហាក់ប្រហែល នឹងផលប៉ះពាល់នៃ ការជក់បារីនិង ជំងឺធាត់ជ្រុល ដែលនាំឲ្យមាន ការបំផ្លិចបំផ្លាញ នូវសរីរាង្គដទៃទៀតផងដែរ។ ម្យ៉ាងវិញទៀត ការជក់បារី និងជំងឺធាតុជ្រុលសុទ្ធតែ អាចបង្កការលំបាក់ដល់ ដំណើរចរន្តឈាម នៅក្នុងរាងកាយ។

ការជក់បារី អាចមានផលប៉ះពាល់ ដល់ត្រចៀក

ការជក់បារី អាចមានផលប៉ះពាល់ ដល់ត្រចៀក