ទំលាប់សាមញ្ញ៣ ដែលអាចបំផ្លាញ ក្រលៀនរបស់អ្នក យ៉ាងធ្ងន់ធ្ងរ

ក្រលៀនគឺជាផ្នែកដ៏សំខាន់មួយ នៃរាងកាយដែលវាមាន តួនាទីច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹកនោម បញ្ចេញជាតិពុល និងបញ្ចេញអាស៊ីត។ ហេតុដូច្នេះហើយ យើងគួរតែថែរក្សាវាឲ្យបានល្អ។

ជាក់ស្តែងមានទំលាប់១០ យ៉ាងដែលអាចផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រលៀនរបស់អ្នក ដោយអ្នកនឹកស្មានមិនដល់។

១. មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់

ក្រលៀនរបស់អ្នកដើរ តួនាទីយ៉ាងសំខាន់ ក្នុងការច្រោះឈាម និងបច្ចេញជាតិពុល ព្រមទាំងបញ្ចេញកាកសំណល់ នៅក្នុងខ្លួនផ្សេងៗ។ នៅពេល ដែលអ្នក មិនបានទទួលទានឲ្យ បានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ជាតិពុលនៅក្នុងរាងកាយ របស់អ្នកនឹងកើនឡើង ដែលធ្វើឲ្យមាន ផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ក្រលៀន។

២. ទទួលទានប្រៃខ្លាំងពេក

រាងកាយរបស់អ្នក ត្រូវការសូដ្យូម ឬ អំបិលដើម្បីឲ្យមាន ដំណើរការបានល្អ។ ជាមួយគ្នានេះដែរ ការទទួលទានប្រៃពេក អាចនាំឲ្យមានជំងឺ លើសឈាម និងធ្វើឲ្យក្រលៀនរង សម្ពាធយ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ អ្នកមិនត្រូវទទួលទាន ជាប្រៃឲ្យលើសពី ៥ក្រាម ក្នុងមួយថ្ងៃ នោះឡើយ។

៣. មិនត្រូវទទួលទានជាតិស្ករច្រើន

ការសិក្សារបស់ ក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញថា អ្នកទទួលទានជាតិស្ករច្រើន អាចបង្កើតឲ្យមានជាតិ ប្រូតេអ៊ីននៅក្នុងទឹកនោម។ ការមានជាតិប្រូតេអ៊ីន នៅក្នុងទឹកនោម ជាសញ្ញាដែលធ្វើឲ្យយើងដឹងថា ក្រលៀនធ្វើការមិនប្រក្រតី។

ទំលាប់សាមញ្ញ៣ ដែលអាចបំផ្លាញ ក្រលៀនរបស់អ្នក យ៉ាងធ្ងន់ធ្ងរ

ទំលាប់សាមញ្ញ៣ ដែលអាចបំផ្លាញ ក្រលៀនរបស់អ្នក យ៉ាងធ្ងន់ធ្ងរ