លី អ៊ីវ៉ាធីណា ៖ ខ្ញុំមិនកែសម្ផស្ស ទេតាំងពីក្បាល ដល់ចុងជើង

ភ្នំពេញៈ បន្ទាប់ពីគេហទំព័រ Looking TODAY បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា « ថន លក្ខិណា ចេញមុខតបតនិង អ្នករិះគន់ថា តារាស្រុកខ្មែរ សុទ្ធតែកែសម្ផស្ស » មិនទាន់បានប៉ុន្មានម៉ោង ស្រាប់តែតារាចម្រៀង កូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា បានចេញមុខ បញ្ចេញប្រតិកម្ម តបត ទៅការរិះគន់ថា តារាស្រុកខ្មែរសុទ្ធ តែកែសម្ផស្សនោះថា ក្នុងចំណោមតារាស្រុកខ្មែរ មិនមែនសុទ្ធតែកែសម្ផស្ស ដូចការលើកឡើងនោះទេ យ៉ាងហោចណាស់ក៏មាននាងម្នាក់ ដែលមិនបានកែសម្ផស្ស តាំងពីក្បាលដល់ចុងជើង គឺមិនបានប៉ះមុខកាំបិទឡើយ ។

តារាចម្រៀង ដែលអាចបកស្រាយ បានទាំងបទចម្រៀងខ្មែរ និងចិន បានយ៉ាងពិរោះ កញ្ញា លី អ៊ីវ៉ាធីណា បានចេញមុខអះអាង ក្នុងន័យចង់ការ ពារកិត្តិយសរបស់ខ្លួន ជុំវិញពាក្យចោទប្រកាន់ថា តារាស្រុកខ្មែរសុទ្ធ តែធ្វើការកែសម្ផស្សថា «កុំប្រើពាក្យសុទ្ឋតែ តារាទាំងអស់អី ខ្ញុំមិនបានកែទេ តាំងពីក្បាលរហូត ដល់ចុងជើង ហើយក៏មានតារាខ្លះ គេមិនបានកែដែរ » ។

សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ មានអ្នកលេង Facebook ម្នាក់ ដែលមានឈ្មោះថា « អ៊ិន សុខណាលីន» បានសរសេរ Comment បែប ក្នុងន័យរិះគន់ នៅក្នុងរូបរបស់តារាស្រី ថន លក្ខិណា ថា «តារាស្រុកខ្មែរភាគច្រើន កែមុខមាត់មិនមែនស្អាត តាមធម្មជាតិទេ » ដែលជាដើម ហេតុធ្វើឲ្យ តារាស្រីនាង ថន លក្ខិណា និងតារាចម្រៀងប្រចាំ ផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ចេញមុខប្រតិកម្មតបត ដើម្បីការពារខ្លួន ដោយ តារាទាំងពីរ មានម្នាក់សារភាពថា ខ្លួនពិតជាបានកែសម្ផស្ស ដូចការរិះគន់និងម្នាក់ទៀត បដិសេធន៍ថា ខ្លួនមានសម្រស់ស្អាត តាមធម្មជាតិ មិនកែកុន សម្ផស្សនោះឡើយ ៕