សម្រេចចិត្តច្បាស់ នៅ ចាក់សាំងធម្មតា ឬស៊ុបពែរ?

ប្រិយមិត្តមិនតិចទេ ដែលមិនសូវខ្វល់ពីប្រភេទសាំង (ធម្មតានិងស៊ុបពែរ) ត្រូវចាក់យានជំនិះរបស់ខ្លួន។ បើអ្នកចេះតែចាក់សាំង ផ្ដេសផ្ដាស ឡានម៉ូតូ អ្នកអាចនឹងមានបញ្ហា ទៅថ្ងៃក្រោយ ព្រោះតែម៉ាស៊ីននិង ប្រភេទសាំងមិនស៊ីគ្នា។

សម្រេចចិត្តច្បាស់ នៅ ចាក់សាំងធម្មតា ឬស៊ុបពែរ?

លោក ហាក់ ហួត ដែលជាម្ចាស់ហ្ការ៉ាស់លក់គ្រឿង បន្លាស់រថយន្តយីហោ ហាក់ ហួត ពន្យល់ថា សាំងធម្មតាតម្លៃ រាងធូរថ្លៃ ពុំមានកម្លាំង ចំហេះ ខ្លាំងនោះទេ ដូច្នេះវាច្រើនតែប្រើ ជាមួយឡាន និងម៉ូតូថ្មី ឬប្រភេទយានយន្ត បំពាក់ម៉ាស៊ីនមិនត្រូវ ការចំហេះឥន្ទនៈខ្លាំង។ ម្យ៉ាងទៀតសាំងធម្មតា នឹងមិនធ្វើឱ្យម៉ាស៊ីន យានយន្តឆាប់ឡើងកម្តៅ ឡើយ។

ដោយឡែកសម្រាប់សាំង ស៊ុបពែរវិញ លោក ហួតថា វាជាប្រភេទសាំង មានតម្លៃថ្លៃជាងសាំងធម្មតា។ វាមានចំហេះខ្លាំងហើយ ស៊ីគ្នានឹងម៉ាស៊ីន ឡាននិងម៉ូតូប្រភេទស្ព័រ ឬប្រើយូរឆ្នាំ មិនសូវស្ទុះ តែសាំងប្រភេទនេះអាចធ្វើឱ្យ ម៉ាស៊ីនឆាប់ឡើងកម្តៅ ជាងការប្រើ សាំងធម្មតា។

បើអ្នកគិតថាត្រូវជិះ ផ្លូវឆ្ងាយហើយចាក់សាំង ស៊ុបពែរទៀតនោះ ម៉ាស៊ីនយានយន្ត អ្នកនឹងឆាប់ក្តៅ ដែលទាមទារអ្នកត្រូវ ឧស្សាហ៍ឈប់តាមផ្លូវ ដើម្បីឱ្យម៉ាស៊ីន យានយន្តថយកម្ដៅ។

ដូច្នេះអ្នកបើកបរគ្រប់រូប គួរដឹងច្បាស់ថា សាំងប្រភេទណា ត្រូវនឹងយានជំនិះរបស់ខ្លួន ហើយមិនត្រូវចាក់ឡូកឡំគ្នា ប៉ាតណាប៉ាតណីនាំឱ្យ ម៉ាស៊ីន ឆាប់ខូចនិងស្ទក់៕ដោយ៖sabay