អាថ៌កំបាំងទឹកបឹង ពណ៌ផ្កាឈូក ត្រូវបានលាតត្រដាង

បឹងមួយនៅប្រជុំកោះ Recherche ភាគខាងលិចប្រទេស អូស្ត្រាលី ធ្វើឲ្យគ្រប់គ្នាងឿង ឆ្ងល់ពីទឹកបឹង ទាំងមូលមាន ពណ៌ផ្កាឈូក អស់រយៈពេល ជាច្រើនឆ្នាំហើយ តែពេលនេះក្រុមអ្នក ជំនាញបានទម្លាយ អាថ៌កំបាំងឲ្យ គ្រប់បាន ដឹងហើយ។

អាថ៌កំបាំងទឹកបឹង ពណ៌ផ្កាឈូក  ត្រូវបានលាតត្រដាង

បឹងទឹកពណ៌ផ្កាឈូក មានឈ្មោះ Lake Hillier បានធ្វើឲ្យទេសចរ និងក្រុមអ្នកវិទ្យាសាស្ត្រ ទៅលេងម្ដងៗ ចង់ដឹងមូលហេតុ ជាច្រើនឆ្នាំហើយ។ផ្អែកទៅលើការ ស៊ើបអង្កេតថ្មីមួយ ក្រុមអ្នកស្រាវជ្រាវ បានអះអាងថា ទឹកពណ៌ផ្កាឈូកនេះថា ដោយសារវត្តមាន សារាយម្យ៉ាងនៅ បាតទន្លេ ធ្វើឲ្យពណ៌ទឹក ខុសប្រក្រតី។

អ្នកស្រាវជ្រាវបាន ប្រមូលល្បាប់ដី និងទឹកពីក្នុងទន្លេ ដើម្បីរកមើលជាតិសារាយ, Archaea និងបាក់តេរីផ្សេង ទៀតរស់នៅក្នុងទឹក។ ចុងក្រោយ គេពិនិត្យឃើញ សារាយសំខាន់ ជាងគេឈ្មោះ Dunaliella salina ជាអ្នកផលិតជាតិពណ៌ ដ៏ច្រើនឈ្មោះ Carotenoids និងបញ្ចេញ មកពេញក្នុងទន្លេ។

ទោះជាយ៉ាងណា សារាយ D.Salina មិនមែនជាអ្នកចូលរួម តែមួយមុខគត់ទេ នៅមានសារ ធាតុជាច្រើនទៀត ដូចជាប្រភេទបាក់តេរី Salinibacter ruber និងបាក់តេរីក្រអូប Dechloromonas។ ក្រៅពីទន្លេនៅអូស្ត្រាលី គេក៏ឃើញមាន សារាយបែបនេះ នៅក្នុងទន្លេ Lake Retba ប្រទេស សេណេហ្កាល់ផងដែរ៕

អាថ៌កំបាំងទឹកបឹង ពណ៌ផ្កាឈូក  ត្រូវបានលាតត្រដាង

អាថ៌កំបាំងទឹកបឹង ពណ៌ផ្កាឈូក  ត្រូវបានលាតត្រដាង

អាថ៌កំបាំងទឹកបឹង ពណ៌ផ្កាឈូក  ត្រូវបានលាតត្រដាង

ដោយ៖sabay