នាង Grace Chan អួតថាមិត្តប្រុសនាង ជាមនុស្សប្រុសដែល ផ្អែមល្ហែមបំផុត

តៃវ៉ាន់៖ តារាសម្តែងរូប ស្រស់របស់ទូរទស្សន៍ TVB នាង Grace Chan ថ្មីៗនេះបាននិយាយថា មិត្តប្រុសរបស់នាង តារាសម្តែងវ័យ ៤៩ឆ្នាំ Kevin Cheng ជាមនុស្សប្រុស ដែលផ្អែមល្ហែមបំផុត ។

ព័ត៌មានពី Jayne Star បានឲ្យដឹងនៅថ្ងៃ២២ ខែមីនា ឆ្នាំ២០១៦នេះ ថាតារាសម្តែងវ័យ ២៤ឆ្នាំនាង Grace Chan បានអួតថាមិត្តប្រុស របស់នាង ជាមនុស្សប្រុស ដែលចូលចិត្តបង្ហាញ ភាពផ្អែមល្ហែម ដូចជាការទិញផ្កាឲ្យ នាងជាដើម ដែលថ្មីៗនេះពេលនាង ត្រឡប់មកពីហុងកុង វិញ Kevin បានទិញផ្កាកូលាប ជូននាង បញ្ជាក់ពីការនឹករលឹក ។

ក្នុងសន្និសីទសារព័ត៌មាន សម្រាប់ Po Koi Charity Show តារារូបស្រស់ Grace Chan បាននិយាយថា “ពេលខ្ញុំត្រឡប់មកពី កាណាដា Kevin បានទិញផ្កាមក ជូនខ្ញុំដើម្បីស្វាគមន៍ ការត្រឡប់មកវិញ គឺគាត់ចូលចិត្ត ជូនផ្កាឲ្យខ្ញុំក្នុងឱកាសផ្សេងៗ គឺគាត់ជាមនុស្ស រ៉ូមែនទិកណាស់” ។  ពេលត្រូវសួរថា តើ Grace តបនឹង ភាពផ្អែមល្ហែម របស់គូស្នេហ៍ ដោយរបៀបណា? ថើបគាត់១០ខ្សឺតមែនទេ? ស្រីស្រស់រូបនេះ បានឆ្លើយទាំង សើចថា“ខ្ញុំអាចធ្វើបាន តែប្រហែល នៅពេលក្រោយ” ។

ខណៈមមាញឹក ជាមួយការងារ សិល្បៈនាង Grace Chan បានបង្ហើបឲ្យដឹងទៀត ថាពេលទំនេរពីការងារ នាងនឹងឆ្លៀត ពេលដើរលេង នៅតំបន់ តូ្រពិក ជាមួយមិត្តប្រុស Kevin Cheng ៕

នាង Grace Chan អួតថាមិត្តប្រុសនាង ជាមនុស្សប្រុសដែល ផ្អែមល្ហែមបំផុត

នាង Grace Chan អួតថាមិត្តប្រុសនាង ជាមនុស្សប្រុសដែល ផ្អែមល្ហែមបំផុត

នាង Grace Chan អួតថាមិត្តប្រុសនាង ជាមនុស្សប្រុសដែល ផ្អែមល្ហែមបំផុត