Ryan Giggs​ ដុត​ជំនួយការ​គ្រូ​បង្វឹក​ Man City​ មួយ​ទំហឹង​ ហើយ​ដើរ​ចេញ​ធ្វើ​មិន​ដឹង​ (វីដេអូ)​

Ryan Giggs ​ជំនួយការ​គ្រូ​បង្វឹក​របស់​ Manchester United​ បាន​ធ្វើការ​ឌឺដង​ដល់​គូប្រជែង​របស់​ខ្លួន​ ដែល​ត្រូវ​ជា​ជំនួយការ​គ្រូ​បង្វឹក​ Manchester City​ ស្រប​ពេល​មុន​ការប្រកួត​ស៊ីសាច់​ហុតឈាម​ Manchester derby ​បាន​ឈាន​មក​ដល់​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​២០​ ខែ​មីនា​កន្លងទៅ​នេះ។​

ក្នុង​នោះ​លោក​ Brian Kidd​ ដែល​ធ្លាប់​ជា​ជំនួយការ​គ្រូ​បង្វឹក​របស់​លោក​ Sir Alex Ferguson ​ចាប់ពី​ឆ្នាំ​១៩៩១​ ដល់​ឆ្នាំ​១៩៩៨​ បាន​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ ដោយ​ពេល​នោះ​អតីត​កំពូល​កីឡាករ​របស់​ Man Utd​ ខាងលើ​ បាន​​ធ្វើជា​ដើរ​ឌឺ​ទៅ​បុក​ លោក​ Brian Kidd​ ហើយ​ធ្វើ​ការ​សូមទោស​ (ហាក់​ដូចជា​មិន​ចង់)​ រួច​ដើរ​ចេញ​ទៅ​ធ្វើ​មិន​ដឹង​។​

យ៉ាងណាមិញ​ភ្លាមៗ​នោះ​ លោក​ Brian​ ក៏​បម្រុង​ចាប់​ផ្ដើម​កិច្ច​សន្ទនា​ជាមួយ​ Gigs​ ដែរ ​តែ​មានអី​រូប​គេ​ក៏​ដើរ​ចេញ​ ហើយ​ការ​ប្រកួត​នា​ពេល​នោះ​បាន​បញ្ចប់​ដោយ​ក្រុម​បិសាច​ក្រហម​ យក​ឈ្នះ​ក្រុម​មេឃ​ខៀវ​ ក្នុង​លទ្ធផល​១​ទល់​នឹង​០។

 

Ryan Giggs’ face here after “accidentally” nudging Brian Kidd has cracked me up. Daggers. pic.twitter.com/NnbKs5Cwh6

— HLTCO (@HLTCO) March 21, 2016

Ryan Giggs​ ដុត​ជំនួយការ​គ្រូ​បង្វឹក​ Man City​ មួយ​ទំហឹង​ ហើយ​ដើរ​ចេញ​ធ្វើ​មិន​ដឹង​ (វីដេអូ)​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Ryan Giggs​ ដុត​ជំនួយការ​គ្រូ​បង្វឹក​ Man City​ មួយ​ទំហឹង​ ហើយ​ដើរ​ចេញ​ធ្វើ​មិន​ដឹង​ (វីដេអូ)​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កីឡា  ព័ត៌មាន
Tags: