ហេតុផល​៧​យ៉ាង​​​ ដែល​អ្នក​គួរ​ញញឹម​​​ឲ្យ​បាន​ញឹក​ញាប់

ការ​ញញឹម​​​ គឺជា​ទំនាក់​ទំនង​​មួយ ​​ដែល​មនុស្ស​គ្រប់​គ្នា​​ចង់​បាន​​ពេល​​​ប្រាស្រ័យ​ទាក់​ទង​គ្នា​​ទោះ​​ញញឹម​ចេញ​ពីចិត្ត​ ឬ​​ទាំង​បង្ខំ​​ក៏ដោយ​ ​​ព្រោះ​វា​សញ្ញា​បង្ហាញ​ពី​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​អ្នក​ដទៃ។ ​​​​​​តាម​ការ​សិក្សា​ស្រាវជ្រាវ​​មួយ ​​បញ្ជាក់​ថា​​​ការ​ញញឹម​​​​​គឺ​មាន​អត្ថប្រយោជន៍​​​​ច្រើន​ជាង​ទឹក​មុខ​​ក្រញូវ ​​ឬ​​ធម្មតា​​ទាំង​ផ្នែក​​អារម្មណ៍​ស្មារតី និង​​ផ្នែក​សង្គម​។ ​​​​​​​​​

១. ​ញញឹម​​ធ្វើ​ឲ្យ​អ្នក​​​​​​រួសរាយ​រាក់ទាក់

​​​​នៅ​ពេល​​អ្នក​​ញញឹម​​ ​ឬ​​ប្រឹង​​ញញឹម​​ទាំង​​ខ្លួន​មិន​ចង់​​​ដាក់​អ្នក​ជុំ​វិញ​ខ្លួន ​​​វា​នឹង​ធ្វើ​​​​ឲ្យ​អ្នក​ដទៃ​​​​​ចង់​និយាយ​​មក​កាន់​អ្នក ​​ទោះបី​​​មិន​​មាន​​កិច្ចការ​ចាំ​បាច់​ ធំដុំ​អ្វី​ក៏ដោយ។​ ​​ប្រសិន​​បើ​អ្នក​​​​​​​​​​​​នៅ​​កណ្ដាល​​​ក្រុម​មិត្តភ័ក្ដិ ​ឬ​មនុស្ស​មិន​ធ្លាប់​​ស្គាល់​ ​ហើយ​ចង់​​ឲ្យ​គេ​ចាប់​អារម្មណ៍​មក​កាន់​ខ្លួន អ្នក​គ្រាន់​តែ​ញញឹម​​ពេល​​គេ​ងាក​មុខ​​​​​ចំទៅ​​​បាន​ហើយ

​​​​​​​​​​​​​​២. ​ញញឹម​ធ្វើ​ឲ្យ​អ្នក​​ជា​មនុស្ស​រីករាយ ​កាត់​បន្ថយ​ស្ត្រេស

​​​ការ​ញញឹម​​ ពិត​ជា​​​​ធ្វើ​​ឲ្យ​មនុស្ស​រីករាយ​​គ្រប់​​ស្ថានភាព​។ ​ពេល​ញញឹម​​ធ្វើ​ឲ្យ​ខួរ​ក្បាល​​​​ដែល​មាន​ភាព​អាប់អួ​ ​បញ្ចេញ​អ័រម៉ូន​ Endorphins ​​​​​ដែល​​បន្ថយ​​ភាព​ស្ត្រេស​ និង​ពង្រឹង​​​​អារម្មណ៍​ស្មារតី​បាន​ល្អ។ ​​​​​​​​

៣. ញញឹម​ធ្វើ​ឲ្យ​​ពង្រឹង​​ភាព​ស៊ាំ

​​ការ​សិក្សា​​រក​ឃើញ​ថា ​​​​ពេល​ញញឹម​​រាង​កាយ​​​បាន​បញ្ចេញ​​កោសិកា​ឈាម​​ស​ច្រើន​ជាង​ពេល​ធម្មតា ដែល​​​វា​នឹង​​ជួយ​​​​ការ​ពារ​​​​រាងកាយ​​ពី​ការ​ឆ្លង​​​មេរោគ​ និង​សត្រូវ​យាយី​នានា។ ​ដូច្នេះ​​ត្រូវ​ព្យាយាម​​​ញញឹម​​ឲ្យ​បាន​​​​ញឹកញាប់​ ​​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​​​​​​​​ប្រឆាំង​ភាព​​ភាព​ស៊ាំ​នឹង​ជំងឺ​ បាន​មក​វិញ​​នូវ​សុខភាព​រឹងមាំ។​ ​ដោយ​មើល​ឃើញ​ហេតុ​ផល​ចំ​បង​បែប​នេះ​ហើយ ​បាន​​ជា​បុគ្គល​ និង​តារា​ល្បី​ៗ​ជា​ច្រើនរូប​​​​ត្រូវ​បាន​គេ​អញ្ជើញ​​ឲ្យ​​​​​​ទៅ​សួរ​សុខ​ទុក្ខ​ក្នុង​មន្ទីរពេទ្យ​កុមារ​ ​ដូច្នេះកុមារ​​​អាច​​ញញឹម​​ និង​​បង្កើន​​សុខភាព​ទាំង​គ្រប់​ផ្នែក​។​​​​​​​​​​

៤. ញញឹម​​ធ្វើ​ឲ្យ​អ្នក​​​ជា​មេដឹកនាំ​ល្អ

​សាក​​ក្រឡេក​មើល​មេដឹកនាំ​ល្បី​ៗ​ជុំ​វិញ​ពិភពលោក​ ​​ពេល​ឡើង​វេទិកា​​​​ក្រោម​ក្រសែ​ភ្នែក​​ហ្វូង​មហាជន​​​ជាច្រើន​នាក់​ ​ពួកគាត់​​តែង​តែ​ញញឹម​​ ​ដើម្បី​​ឲ្យ​​ទស្សនិកជន​​​ចាប់​អារម្មណ៍​ចង់​មើល ចង់​ស្ដាប់​​ពេល​និយាយ។ ​មេដឹកនាំ​បែប​​នេះ​​តែង​តែ​ទទួល​​ការ​គោរព​​ស្រលាញ់​​ពី​មនុស្ស​​ទូទៅ​ និង​​ច្រើន​ជាង​​​មេដឹកនាំ​​ចិញ្ចើម​​ជ្រួញ​រហូត។

៥. ញញឹម​​ធ្វើ​ឲ្យ​​អ្នក​សម្រេច​​បាន​ការ​ងារ​ច្រើន

​​​​ការសិក្សា​មួយ​​ធ្វើ​ឡើង​​សាស្ត្រាចារ្យ​សេដ្ឋ​វិទូ​​​ Andrew Oswald មក​​ពី​សាលា​​​ពាណិជ្ជកម្ម​ Warwick ​បង្ហាញ​ថា​​នៅ​កន្លែង​ធ្វើ​ការ​ ​បុគ្គលិក​​​ដែល​ញញឹម​​​ញឹក​ញាប់​​​​តែង​​តែ​​ធ្វើ​ការ​បាន​​​សម្រេច​​ច្រើន ​និង​​មាន​ភាព​ច្នៃ​ប្រឌិត​​ច្រើន​ជាង​​បុគ្គលិក​​មិន​​ដែល​ញញឹម​សោះ។​​​​

៦. ញញឹម​​ធ្វើ​ឲ្យ​អ្នក​​មាន​​ភាព​ជឿជាក់

​ការ​ញញឹម​​មិន​ត្រឹម​​តែ​​ធ្វើ​ឲ្យ​​​មនុស្ស​មាន​ជឿជាក់​​ ទុក​ចិត្ត​​ច្រើន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​​​មាន​រយៈពេល​អង្វែង​ទៀត​ផង។ ​ប្រសិន​​បើ​​អ្នក​អាច​​ញញឹម​ ​​អ្នក​នឹង​​ទទួល​​ការ​​ចាប់​អារម្មណ៍ ​ទុក​ចិត្ត​ ​និង​គោរព​​​ជាង​មនុស្ស​ដទៃ​​នៅ​ជុំវិញ​ខ្លួន។ ​​​បើ​​ធ្វើ​កិច្ច​ការ​អ្វី​មួយ​​​​អារម្មណ៍​​នឹង​​​មូល​ រក​នឹក​ឃើញ​​អ្វី​ល្អ​ៗ ​និង​គ្រប់​​​មធ្យោបាយ​ ​ដោយ​មិន​ភ្លេច​​មុខ​​ ភ្លេច​ក្រោយ។​​

​​​៧. ​ពេល​អ្នក​ញញឹម ​ធ្វើ​ឲ្យ​​​​​អ្នក​ដទៃ​ញញឹម​​ដែរ

​​​​ស្នាម​ញញឹម​​ ​គឺ​ដូច​ជា​មេរោគ​ឆ្លង​​មួយ​ដែរ ​តែ​វា​មាន​រហ័ស​ជាង និង​ឃើញ​លទ្ធផល​ភ្លាមៗ។ ​បើ​​អ្នក​​មិន​ចង់​ឃើញ​មនុស្ស​ជុំវិញ​​​​ខ្លួន​មុខ​ក្រញូវ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទាក់​ទង អ្នក​អាច​​​ញញឹម​​​ទៅកាន់​​គេ​មុន​ នោះ​​គេ​នឹង​ញញឹម​​តប​ដាក់វិញ​​ភ្លាមៗ​​ជាក់​ជាមិនខាន៕

ប្រភព៖ sabay

  • ហេតុផល​៧​យ៉ាង​​​ ដែល​អ្នក​គួរ​ញញឹម​​​ឲ្យ​បាន​ញឹក​ញាប់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ចំនេះដឹង
Tags: