ចាប់មូស រាប់រយក្បាល ក្នុងមួយយប់ ដោយវិធីងាយៗ

មនុស្សម្នាទូទៅតែងតែ រត់គេចវេស ឬដេញតាមទះ នៅពេលឃើញ សត្វមូស ហើរកាត់ខ្លួន ដោយសារតែវា អាចមានផលប៉ះពាល់ សុខភាព ព្រមទាំងអាចចំលង ជំងឺផ្សេងៗ។ ជាក់ស្តែង នេះគឺជារដូវភ្លៀង ហើយក៏ជារដូវដែលមូសងាយ នឹងកកើតច្រើនដែរ ជាពិសេសនៅកន្លែង ដែលមាន ទឹកដក់ ឬ កន្លែងងងឹតកង្វក់ ដែលងាយនឹង កើតជាដង្កូវទឹក។

ហេតុដូច្នេះហើយដើម្បីជៀសវាង ពីជំងឺផ្សេងដែលឆ្លង ដោយសត្វមួស យើងត្រូវស្វែងរកវិធានការ ដើម្បីកំចាត់ពួកវាចោល។ ដោយឡែក អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវិធីងាយ ដើម្បីកំចាត់សត្វមូស ចេញពីកន្លែងដែលអ្នករស់នៅ យ៉ាងមានប្រសឹទ្ធភាព។

វិធីទី១:

អ្នកត្រូវការៈ

– ទឹកក្តៅមួយពែង

– ស្ករត្នោត 1/4 នៃពែង

– មេត្រប៊ែ មួយខាំ1 gram of yeast

– ដបទឹកកន្លះលីត្រ

វិធីធ្វើៈ

១. កាត់ដបទឹកកន្លះលីត្រពាក់កណ្តាល

២. លាយស្ករត្នោតជាមួយនឹងទឹកក្តៅ ហើយទុកវាឲ្យត្រជាក់។ បន្ទាប់មកចាក់វាចូលក្នុង ដប់ដែលត្រូវបានកាត់ហើយ។

៣. ចាក់មេត្រប៊ែចូល ដោយមិនចាំបាច់កូរវាឲ្យសព្វ ព្រោះវានឹងអាចបង្កើត ជាឧស្ម័នកាបូនឌីអុកស៊ីត ដែលអាចទាក់ទាញមូសបាន។

៤. ដាក់ជីវឡាវផ្កាប់ពីលើដប ហើយយកបង់ស្អិត បិទឲ្យជាប់។

៥. ខ្ចប់ដបដោយថង់ពណ៌ខ្មៅ ឬ ក្រណាត់ខ្មៅព្រោះថា សត្វមូសចូលចិត្តទីកន្លែងងងឹត៕

ប្រភព៖​lookingtoday

  • ចាប់មូស រាប់រយក្បាល ក្នុងមួយយប់ ដោយវិធីងាយៗ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ចំនេះដឹង
Tags: