ក្អែល Tonsil មូលហេតុនៃក្លិនមាត់!!!!

ក្រពេញTonsils គឺជាក្រុមនៃជាលិកា ប្រភេទក្រពេញទឹកលឿង មានតួនាទីដែលទាក់ទងជាមួយប្រព័ន្ធការពាររាងកាយ ខាងក្នុងក្រពេញមានគ្រាប់ឈាមសជាច្រើនប្រភេទ មានតួនាទីគោលក្នុងការ ចាប់ និងកម្ចាត់មេរោគដែលចូលទៅក្នុងរាងកាយតាមបំពង់អាហារ តួនាទីបន្ទាប់គឺ បង្កើតនូវប្រព័ន្ធការពាររាងកាយ។

ក្រពេញ Tonsils មាននៅច្រើនកន្លែង ក្រពេញដែលយើងអាចមើលឃើញ គឺស្ថិតនៅកៀនៗប្រហោងមាត់ ដែលមានឈ្មោះថា palatine tonsil ក្រៅពីនេះ ក្រពេញ Tonsils អាចជួបប្រទះនៅត្រង់បរិវេណគល់អណ្តាត (lingual tonsil) និងប្រហោងច្រមុះ (adenoid onsil)។
ជាធម្មតា palatine tosil នឹងមានប្រឡោះ(crypts) ដែលកម្ទេចអាហារអាចចូលទៅជាប់នៅក្នុងប្រឡោះនោះបាន វាអាចធ្វើឲ្យកោសិកាដែលស្ថិតនៅក្នុងប្រឡោះនោះងាប់ ហើយរលាត់ចេញមក ស្រដៀងទៅនឹង កោសិកាស្បែកស្រទាប់ក្រៅបង្អស់ដែលរបូត ឬ រលាត់ចេញមកដូចក្អែល ហើយមានបាក់តេរី, គ្រាប់ឈាមស និង Ensime នៅក្នុងទឹកមាត់ចូលទៅរំលាយ ក្លាយទៅជាសារធាតុមួយស្រដៀងប៊័រ ពណ៌លឿង ស ហៅថា “ ក្អែល Tonsils (Tonsillar concretion)” អ្នកជម្ងឺខ្លះ អាចមានសារធាតុកាល់ស្យូម មកតោងជាប់ ធ្វើឲ្យមានលក្ខណៈស្រដៀងទៅនឹងដុំកាល់ស្យូម (tonsillolith) ឬដុំថ្ម (tonsilstone) នៅក្នុងប្រឡោះនៃក្រពេញ Tonsil ។

ក្អែល Tonsil មូលហេតុនៃក្លិនមាត់!!!!

ក្អែល Tonsils អាចនឹងធ្វើឲ្យមានបញ្ហាដូចជា
1. ធ្វើឲ្យមានការរំខាន មានអារម្មណ៍ដូចជាមានអ្វីទើសៗនៅក្នុងបំពង់ក
2. ធ្វើឲ្យក្រពេញ Tonsil រលាក ធ្វើឲ្យមានអាការឈឺក តិចជា តិចឈឺ
3. ធ្វើឲ្យមានក្លិនមាត់
4. ធ្វើឲ្យមានអាការឈឺទៅដល់ត្រចៀក ឬ អាចមានអាការក្អករាំុរ៉ៃ សម្រាប់អ្នកជម្ងឺមួយចំនួន

ក្អែល Tonsil មូលហេតុនៃក្លិនមាត់!!!!

វិធីព្យាបាល មាន 2 វិធី គឺមិនវះកាត់ និង វះកាត់
1. មិនវះកាត់
– ខ្ពុរក្នុងកខ្លាំងៗក្រោយញាំុបាយរួច ឬ ខ្ពុរទឹកអំបិល ឬ ទឹកធម្មតា
– អាចប្រើឈើឆ្កឹះស្រាលៗ

ក្អែល Tonsil មូលហេតុនៃក្លិនមាត់!!!!

វិធីវះកាត់
– ប្រើអាសីុត trichloracetic ឬ laser មកចុចត្រង់ក្រពេញ tonsils ដើម្បីជួយឲ្យប្រឡោះបើកធំជាងមុន
– ការវះកាត់នឹងប្រព្រឹត្តឡើងនៅពេលដែលការព្យាបាលខាងលើមិនបានផល។

ប្រភព៖whatsupkhmer

  • ក្អែល Tonsil មូលហេតុនៃក្លិនមាត់!!!!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: