តើអ្នកធ្លាប់ស្គាល់ឱសថធម្មជាតិ ឃិនឆាយ ទេ? បើមានបញ្ហាថ្លើម សម្ពាធឈាម កុំរំលង ឃិនឆាយ!!

ឃិនឆាយ គឺជាឈ្មោះបន្លែចិនមួយយ៉ាង សណ្ឋានប្រហែលនឹងវ៉ាន់ស៊ុយ តែស្លឹកធំជាងវ៉ាន់ស៊ុយ ក្លិនក៏ខុសគ្នា។ ហើយអ្វីដែល ពិេសសមិនគួរអោយជឿនោះគឺ ឱសថធម្មជាតិ ឃិនឆាយ អាចជួយព្យាបាលជំងឺបានច្រើនមុខដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមក។ សូមមើលបញ្ជាក់ពីអត្ថប្រយោជន៍ និងរបៀបផ្សំដើម្បីព្យាបាលជំងឺដូចខាងក្រោម៖

១- ព្យាបាលអាការក្តៅក្នុងរបស់ទារក

– ផ្នែកដែលត្រូវប្រើ : ដើមស្រស់

– បរិមាណ : ២-៣ គល់

វិធីប្រើ : លាងឃិនឆាយអោយស្អាតកាត់ឬសចេញហើយកាត់ដើមវាជាកង់ៗនាំយកស្រុសទឹកក្តៅប្រមាណ ២-៣នាទី។ បន្ទាបមកស្រងយកមកច្របាច់ ឬកិនយកទឹកអោយក្មេងផឹក។

២- ប៉ូវថ្លើមនិងក្រលៀន

– ផ្នែកដែលត្រូវប្រើ : ដើមស្រស់

– បរិមាណ : ២-៣ គល់

វិធីប្រើ : ឆាឃិមឆាយជាមួយក្រលៀនជ្រូកពិសារអោយបាញឹកញ៉ាប់។

៣- បញ្ចុះសម្ពាតឈាម

– ផ្នែកដែលត្រូវប្រើ : ដើមស្រស់

– បរិមាណ : ២-៣ គល់

វិធីប្រើ : ឆាឃិនឆាយជាមួយទឹកខ្មេះពិសារអោយបានញឹកញ៉ាប់ឬក៏កិនឃិនឆាយយកទឹកមួយកែវលាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយពិសារមួយថ្ងៃម្តងក៏បាន។

៤- ព្យាបាលជំងឺរលាកថ្លើម

– ផ្នែកដែលត្រូវប្រើ : ដើមស្រស់ទាំងអស់

– បរិមាណ : ៥០០ក្រាម ប្រើលាយជាមួយទឹកឃ្មុំ ៥៥cc

វិធីប្រើ : លាងឃិនឆាយអោយស្អាតកាត់ឬសចេញហើយកិនយកទឹកមកលាយជាមួយទឹកឃ្មុំដាក់កំដៅក្នុងខ្ទះឬឆ្នាំងតូចបែងជាពីរសម្រាប់ទទួលទាន ២ដង ក្នុងមួយថ្ងៃ។

៥-រក្សារដូវមិនទៀង និងឈាមហូរតាមទ្វារមាសព្រោះតែក្តៅខ្លាំង

– ផ្នែកដែលត្រូវប្រើ : ដើមស្រស់

– បរិមាណ : ១២០ក្រាមរួមជាមួយមើមឈូក ក្រអៅឈូកស្រស់ ១២០ក្រាម និងប្រេងសណ្តែកដីមួយស្លាបព្រាកាហ្វេរ។

វិធីប្រើ : លាងឃិនឆាយអោយស្អាតកាត់ឬសចេញរួចយកទៅហាលជាមួយមើមឈូកក្រអៅឈូក។ ដាកខ្ទះដាំលើភ្លើងក្តៅខ្លាំងរួចចាកប្រេងសណ្តែកដីចូលហើយយកឃិនឆាយ និងមើមឈូក ក្រអៅឈូកឆាត្រឡប់ចូលគ្នាប្រមាណ ៥នាទី ថែមអំបិលបន្តិចទទួលទានមួយថ្ងៃម្តង។

៦- រក្សាអាការស្បូនរយីករយាក

– ផ្នែកដែលត្រូវប្រើ : ដើមស្រស់

– បរិមាណ : ២០០ក្រាម

វិធីប្រើ : លាងឃិនឆាយអោយស្អាតកាត់ឬសចេញរួចកាត់ដើមជាកង់យកទៅស្ងោរក្នុងទឹក ៤ពែង ហើយយកទឹកដែលស្ងោររួចហើយនេះទៅលាងស្បូនរៀងរាល់ថ្ងៃ។

ករណីឈាមឡើងក្នុងពេលស្រ្តីមានគភ៌និងជំងឺសម្ពាធឈាមខ្ពស់ក្នុងពេលស្រ្តីអស់រដូវក៏ត្រូវផឹកទឹកឃិនឆាយរាល់ថ្ងៃដែរ។ តាមធម្មតាសម្ពាធឈាមនឹងចាប់ផ្តើមថយចុះក្រោយព្យាបាលបានតែមួយថ្ងៃប៉ុណ្ណោះ៕

ប្រភព៖baykdang

  • តើអ្នកធ្លាប់ស្គាល់ឱសថធម្មជាតិ ឃិនឆាយ ទេ? បើមានបញ្ហាថ្លើម សម្ពាធឈាម កុំរំលង ឃិនឆាយ!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: