ស្ដេច​ល្បឿន Usain Bolt ​​​ថា​អូឡាំពិក​ឆ្នាំ​នេះ ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន

Usain Bolt កំពូល​កីឡាករ​រត់​ប្រណាំង​លើ​លោក ​បាន​ប្រកាស​ជា​ផ្លូវការ​ថា អូឡាំពិក​នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​ឆ្នាំ​​២០១៦​នេះ គឺជា​អូឡាំពិក​លើក​ចុង​ក្រោយ​របស់​ខ្លួន​ រីឯ​​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ ឆ្នាំ​២០២០​ខាង​មុខ​​ រូប​គេ​មិន​អាច​ចូល​រួម​ទៀត​ឡើយ។

 

ស្ដេច​ល្បឿន Usain Bolt ​​​ថា​អូឡាំពិក​ឆ្នាំ​នេះ ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន

 

ស្ដេច​ល្បឿន​សញ្ជាតិ​ចាម៉ៃកា​រូប​នេះ​ ​យល់​ថា​​បច្ចុប្បន្ន​ខ្លួន​អាយុ​២៩​ឆ្នាំ​ហើយ ទម្រាំ​ដល់​អូឡាំពិក​២០២០ នឹង​មាន​វ័យ​ដល់​៣៣​ឆ្នាំ ដូច្នេះ​​មិន​អាច​ចូល​រួម​បាន​ទៀត​ឡើយ។ Bolt ​បាន​និយាយ​ថា៖ “វា​​ពិត​ជា​ពិបាក​សម្រាប់​ខ្ញុំ ​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​រហូត​ដល់​៤​ឆ្នាំ​ទៅ​មុខ​ទៀត​ ដូច្នេះ​អូឡាំពិក​នៅ​ Rio ឆ្នាំ​នេះ គឺជា​លើក​ចុង​ក្រោយ​របស់​ខ្ញុំ”។

 

Bolt ​បាន​ឈ្នះ​មេដាយ​មាស​​៦​​ហើយ​នៅ​អូឡាំពិក ឆ្នាំ​២០០៨ និង​២០១២ ​ហើយ​កីឡាករ​រូប​នេះ​ សង្ឃឹម​ថា នឹង​ឈ្នះ​មេដាយ​មាស​​ទាំង​៣​​ប្រភេទ​ (ចម្ងាយ​១០០​ម៉ែត្រ, ២០០​ម៉ែត្រ និង​ ៤*១០០ម៉ែត្រ) ទៀត​​នៅ​ឆ្នាំ​នេះ។

 

“ក្ដី​សុបិន​របស់​ខ្ញុំ​នៅ​អូឡាំពិក គឺ​ចង់​ឈ្នះ​មេដាយ​មាស​ទាំង​៣​ប្រភេទ​ម្ដង​ទៀត។ នោះ​ជា​គោលដៅ​របស់​ខ្ញុំ ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន”។ Usain Bolt បន្ថែម។

 

ស្ដេច​ល្បឿន Usain Bolt ​​​ថា​អូឡាំពិក​ឆ្នាំ​នេះ ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន

 

អូឡាំពិក​ឆ្នាំ​២០១៦​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​ ​ដែល​នឹង​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​ខាង​មុខ៕

 

-ចុចអាន៖ ស្ដេច​ល្បឿន Usain Bolt ​ត្រូវ​ Cameraman ​បុក​ពី​ក្រោយ​ដួល អំឡុង​ពេល​​ឈ្នះ​មេដាយ​មាស

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ ABC.net