អ្នក​នេសាទ​ចិន​បដិសេធ​មិន​លក់​អណ្ដើក​យក​លុយ​១៥០០ដុល្លារ​ ហើយ​សុខ​ចិត្ត​​ប្រលែង​វា​ចូល​សមុទ្រ​វិញ

ជា​ធម្មតា​លោក​ Li Awei និង​មិត្ត​ភក្តិ​របស់​គាត់​តែង​តែ​ទៅ​នេសាទ​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ តែ​​អ្វី​ដែល​ចម្លែក​គឺ​លើក​នេះ​ ពេល​ដែល​គាត់​ទាញ​សំណាញ់​របស់​គាត់​ វា​ហាក់​ដូច​ជា​ធ្ងន់​ជាង​រាល់​ដង​ ក្រោយ​មក​ដោយ​ទាញ​ពុំ​រួច​គាត់​ក៏​ហៅ​មិត្ត​ភក្តិ​គាត់​ឲ្យ​ជួញ​ទាញ​ ជា​លទ្ធផល​សត្វ​ដែល​ធ្ងន់​នៅ​ក្នុង​សំណាញ់​នោះ​ គឺ​ អណ្ដើក​សមុទ្រ​ដ៏​ស្អាត​មួយ​ក្បាល​ ។

លោក​ Li បាន​ប្រាប់​អ្នក​រាយ​ការណ៍​ថា អណ្ដើក​មួយ​នេះ​ មាន​ ប្រវែង​១០៧​សង់ទីម៉ែត្រ​ ទទឹង​ ៧៣​សង់ទីម៉ែត្រ​ និង​មាន​ដល់​ទៅ​ ទម្ងន់​ ៦៧,៥គីឡូក្រាម​ ហើយ​ក្រោយ​ពី​អ្នក​ភូម​បាន​ដឹង​ មាន​អ្នក​ខ្លះ​សុខ​ចិត្ត​ហ៊ាន​ទិញ​អណ្ដើក​មួយ​នេះ​ក្នុង​តម្លៃ​ ១០០០០ យន់​ ប្រហាក់ប្រហែល​នឹង​ ១៥០០ដុល្លារ​សហរដ្ឋអាមេរិក​ ។ តែ​ទោះ​បី​ជា​ការ​ស្នើ​សុំ​ទិញ​នោះ​មាន​​តម្លៃ​ខ្ពស់​ក៏​ដោយ​ ក៏​លោក​ Li មិន​លក់​អណ្ដើក​មួយ​នេះ​ទេ​ ដោយ​គិត​ថា​វា​ជា​សំណាង​ល្អ​ ហើយ​វា​ប្រសើរ​ជាង​លក់​យក​លុយ​តែ​ក្រោយ​មក​​ជួប​សំណាង​អាក្រក់​នោះ​ ។

ក្រោយ​ពី​មាន​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​រួច​ គាត់​ក៏​នាំ​គ្នា​ប្រលែង​អណ្ដើក​ដ៏​ធំ​កម្រ​មួយ​នេះ​ចូល​ក្នុង​សមុទ្រ​វិញ​ដោយ​ចិត្ត​សប្បាយ​រីក​រាយ​ ។ គួរ​បញ្ជាក់​ផង​ដែរ​បើ​តាម​ការិយាល័យ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ អណ្ដើក​មួយ​នេះ​ជា​ប្រភេទ​អណ្ដើក​សមុទ្រ​ Olive Ridley ដែល​វា​សត្វ​សមុទ្រ​លំដាប់​ថ្នាក់​ជាតិ​​ទី​២​ដែល​ត្រូវ​ការពារ​កុំ​ឲ្យ​ផុត​ពូជ​, ចឹង​ការ​ដែល​គាត់​មិន​លក់​ហើយ​សុខ​ចិត្ត​ប្រលែង​ចូល​សមុទ្រ​វិញ​នោះ​វា​ពិត​ជា​រឿង​ដ៏​ល្អ​មួយ​ក្នុង​សង្គម​ ។

​​​​​​​​ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • អ្នក​នេសាទ​ចិន​បដិសេធ​មិន​លក់​អណ្ដើក​យក​លុយ​១៥០០ដុល្លារ​ ហើយ​សុខ​ចិត្ត​​ប្រលែង​វា​ចូល​សមុទ្រ​វិញ已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: