សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ ជាមួយ​នឹង ទឹក​ផ្លែ​ឈើ​ធម្មជាតិ​ទាំង 3 មុខនេះ!

សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ ជាមួយ​នឹង ទឹក​ផ្លែ​ឈើ​ធម្មជាតិ​ទាំង 3 មុខនេះ!

បើនិយាយទៅលើ សារធាតុពុលនោះ គឺមានច្រើនណាស់ នៅ​ក្នុង​ខ្លួន​យើង ដោយ​វា​កើត​ឡើង ដោយ​សារ​តែ ការ​បរិភោគ​អាហារ និង​កង្វះ​អនាម័យ។ ចំពោះ​កន្លែង ដែល​ភាគ​ច្រើន ផ្ទុក​សារធាតុ​ពុល ច្រើន​ជាង​គេ​នោះ មាន​ដូចជា ថ្លើម តម្រងនោម និងបេះដូង ហើយដើម្បីសម្អាតវា ភាគច្រើន គឺគេប្រើ សរសៃ fiber ដើម្បី​សម្អាត ជាតិពុលទាំងនោះ។ តែយ៉ាងណាមិញ វាហាក់ដូចជា ចំណាយរាងថ្លៃបន្តិចហើយ តែប្រសិន​បើ អ្នកមិនចង់ ចំណាយច្រើន ហើយចង់សម្អាត ជាមួយនឹង របស់ធម្មជាតិនោះ អាចសាកល្បង ជាមួយ​នឹង ទឹកផ្លែឈើ ពីរុក្ខជាតិ ចំនួនបី ប្រភេទនេះបាន ដែលមានដូចជា ទឹកម្នាស់, ស្ពៃ Celery និង ជីវ៉ាន់​ស៊ុយ​។ ចង់ដឹងថា គេត្រូវធ្វើយ៉ាងម៉េច ខ្លះនោះ សូមតាមដាន ទាំងអស់គ្នា៖

គ្រឿងផ្សំ

  • ស្ពៃ Celery ចំនួន 3 គុម្ព
  • ជីវ៉ាន់ស៊ុយ ចំនួន 3 ដើម
  • ម្នាស់ 2 ចំណិត

របៀបធ្វើ

  1. ចិតម្នាស់រួចលាងវាអោយស្អាត
  2. លាងសម្អាត ស្ពៃ Celery និងជីវ៉ាន់ស៊ុយ រួចហាន់វា អោយល្អិត
  3. បន្ទាប់មក លាយគ្រឿងផ្សំទាំងបី ជាមួយក្រូចឆ្មាបន្តិច រួចច្របល់ចូលគ្នា អោយចូលជាតិ
  4. ថែមទឹកចូលបន្តិច ប្រសិនបើវា រាងខ្សោះទឹក

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ឥឡូវនេះ អ្នកបានធ្វើវា រួចរាល់ហើយ ហើយសម្រាប់ ការផឹកវិញ គឺគេផឹកមួយកែវ នៅពេលព្រឹក និងមួយកែវទៀត នៅពេលល្ងាច (ធ្វើបែបនេះ ក្នុងមួយសប្តាហ៍) បន្ទាប់មក អ្នកនឹងមាន អារម្មណ៍ថា ស្រស់ថ្លា តែម្តង។ កុំភ្លេចសាកល្បង ទាំងអស់គ្នាណា សម្រាប់ខ្ញុំ ក៏គម្រោងនឹង ធ្វើសម្រាប់ខ្លួនឯង ផងដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ ជាមួយ​នឹង ទឹក​ផ្លែ​ឈើ​ធម្មជាតិ​ទាំង 3 មុខនេះ!

  • ដោយ: Mai
  • 4:04 PM, 22 March
  • ប្រភព: healthherbs365
  • Tag: សុខភាព