ផ្ទុះ​មួយទៀត​នៅ​ក្នុង​ស្ថានីយ​មេត្រូ

ទូរទស្សន៍​រដ្ឋ​បែ​ល​ហ្ស៊ិ​ក VRT គូសបញ្ជាក់​ថា ការ​ផ្ទុះ​២​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល ជា​ការ​វាយប្រហារ​អត្តឃាត ។ ទូរទស្សន៍​នោះ​រៀបរាប់​នា​វេលា​ម៉ោង​១០​និង​៥​នាទី​ពី​មនុ​ស្ស​ស្លាប់​យ៉ា​ង​តិច​១៣​នាក់ និង​របួស​៣៥​នាក់ នៅ​ព្រ​លាន​យន្តហោះ ។ មាន​គេ​និយាយ​ពី​ចំនួន​មនុស្ស​ស្លាប់​ថា​មាន​ជាង​២០​នាក់ ។

ម្យា​៉​ង​ទៀត​យោង​តាម​ទូរទស្សន៍ RTBF ថា ការ​ផ្ទុះ​មួយទៀត​កើត​មាននៅ​ក្នុង​ស្ថានីយ​មេត្រូ MAELBEEK ក្បែរ​ទីស្នាក់ការ​នៃ​បណ្តា​ស្ថាប័ន​អឺរ៉ុប កណ្តាល​ក្រុង​ព្រុ​ច​សែ​ល នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ដែរ ។

សេចក្តីរាយការណ៍​របស់ AFP ពី​ជន​រង​គ្រោះ​ដោយសារ​ការ​ផ្ទុះ​ក្នុង​ស្ថានីយ​មេត្រូ​ថា មាន​អ្នក​របួស​ប្រមាណ​ជា​១៥​នាក់ ហើយ​មាន​រូបភាព​មួយ​បង្ហាញ​ពី​មនុស្ស​ម្នាក់​មាន​ឈាម​ហូរ​ដាប​នៅ​ចិញ្ចើមថ្នល់​មុខ​ស្ថានីយ​មេត្រូ​នោះ ។

នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិក លោក CHARLES MICHEL ថ្លែង​តាម TWITTER ថា យើង​តាមដាន​សភាពការណ៍​ពី​១​នាទី​ទៅ​១​នាទី ។ អាទិភាព​សំខាន់​គឺ​ជួយ​បណ្តាជន​រង​គ្រោះ និង​បណ្តា​មនុស្ស​នៅ​ព្រ​លាន​យន្តហោះ ៕