ជនជាតិ​ចិន ចាប់រំលោភ​នារី​ខ្មែរនៅក្នុង​រោងចក្រ

6 Videos


បុរស​ជនជាតិ​ចិន​ស​ហ​ការ​ជាមួយ​បុរស​ជនជាតិខ្មែរ​ចាប់​នារី​ម្នាក់​រំលោភ​សេពសន្ថវៈ​នៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​រោងចក្រ​កាត់ដេរ ស្ថិតក្នុង​ភូមិ​លេខ ៣ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ក្រោយពី​កើតហេតុ​នារី​រង​គ្រោះជា​ជនជាតិខ្មែរ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅសមត្ថកិច្ច​នគរបាល ទើប​ឈានទៅ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​ ​នៅវេលា​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ តាម​បញ្ជា​របស់លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តកណ្តាល ។

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២ នាក់ នោះ​ទី​១-​ឈ្មោះ សៀ ស៊ីវ​ចាន ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា ប្រធាន​សន្តិសុខ​នៅ​រោងចក្រ ម៉េង​យ៉ាន់ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទីតាំង​រោងចក្រ ។ ទី​២-​ឈ្មោះ យូ សុភ​ក្រ័ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េង​យ៉ាន់ មាន​ទីលំនៅ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទីតាំង​រោងចក្រ ។ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ព ល​.​ដ អាយុ ១៩ ឆ្នាំ មុខរបរ​ជា សន្តិសុខ BPD បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​លេខ ៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។

M88


ជនជាតិ​ចិន ចាប់រំលោភ​នារី​ខ្មែរនៅក្នុង​រោងចក្រ

​លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា នៅ​វេ លា​ម៉ោង ១ រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ដើរ ទៅ​ហៅ​នារី​រងគ្រោះ ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ​ឲ្យ​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ីវ​ចាន នៅក្នុង​ការិយាល័យ ។ ពេលទៅដល់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ីវ​ចាន ប្រាប់​ទៅ​នារី​រងគ្រោះ​ថា ចិន​ស្រឡាញ់ និង សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់ ពេលឮ​ដូច្នេះ​នារី​រងគ្រោះ​មិនបាន​យល់ព្រម​ទេ ។​

ជនជាតិ​ចិន ចាប់រំលោភ​នារី​ខ្មែរនៅក្នុង​រោងចក្រ

​ក្រោយមក​ទើប​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ ពី​បុរស​ជនជាតិ​ចិន ដោយ​បបួល​នារី​រងគ្រោះ​ទៅ​ដើរលេង​នៅក្នុង​ក្លិប នារី​រងគ្រោះ​នៅតែ​មិន​ព្រម ។ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ ក៏បាន​និយាយ​បកប្រែ​ពី​បុរស​ជនជាតិ​ចិន​រូបនោះ ប្រាប់​ទៅ​នាង​ទៀតថា គេ​ធំ បើ​យើង​ធ្វើ​ប្រពន្ធ​គេ​យើង​ធំជាងគេ ។ និយាយ​ចប់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ចាប់​នារី​រងគ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់ទៅ ។ ពេល​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ ដើរ​ចេញទៅ​បាត់ ជនសង្ស័យ​ឈ្មោះ សៀ ស៊ីវ​ចាន ដែលជា​ជនជាតិ​ចិន​បាន​ចាប់​ច្របាច់​.​ក​នារី​រងគ្រោះ អូស​ចូលទៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន រុញ​ផ្តួល​ទៅលើ​គ្រែ ធ្វើ​សកម្មភាព​រំលោភ រហូត​បានសម្រេច ។

ជនជាតិ​ចិន ចាប់រំលោភ​នារី​ខ្មែរនៅក្នុង​រោងចក្រ

បន្ទាប់មក​ជនសង្ស័យ​បានធ្វើ​កាយវិការ​គំរាម​អារ​.​ក​នារី​រងគ្រោះ រួច​បន្ត​យកដៃ​របស់ខ្លួន​ទៅ​អង្អែល​លេង​ប្រដាប់ភេទ​នារី​រងគ្រោះ​រយៈពេល ៣ ទៅ ៤ ម៉ោង ទើប​អនុញ្ញាតិ​ឲ្យ​នារី​រងគ្រោះ​ចេញពី​បន្ទប់ ។​ ​ក្រោយមក​នារី​រងគ្រោះ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ស្រុក ហើយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ​នាំខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ យកមក​សាក សួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នៅវេលា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ រហូត ដល់​វេលា​ល្ងាច ទើប​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ តែម្តង​៕​សុថា​ត់​