នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់​អ្នក​ពាក់ព័ន្ធ​ថ្នាំញៀន​ប្រុស​ស្រី​ចំនួន​៩​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់​ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង សហ​ការណ៍​ជាមួយ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ព័ទ្ធ​ចាប់ខ្លួនបាន​ខណៈ​ជនសង្ស័យ​ទាំង​៩​នាក់ នោះ​កំពុង​ធ្វើ​សកម្ម ភាព​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២​កន្លែង​ផ្សេងគ្នា​។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង និង​នៅ ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​។​

​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ក្រោយពី​ទទួល​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ល្អ និង​ដោយបាន​ស្រាវជ្រាវ​កំណត់​គោលដៅ​បានច្បាស់លាស់ លោក​បាន​ដឹកនាំ​សមត្ថកិច្ច​នគរបាល​ក្រុង សហ​ការណ៍​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ចុះបង្ក្រាប​និង​ចាប់បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់ នៅក្នុង​ភូមិ​ដំណាក់​ពពូល និង​ចំណុច​ចំការ​ស្វាយ​ចាន់ទី​ចុង​កន្លែង​ស៊ីម៉ាក់​ក្នុង ភូមិ​ម៉ុង​បារាំង នៅពេល​ពួកគេ​កំពុង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​។​

​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ចាប់ខ្លួនបាន​មាន​៖ ១.​ហៀ​ង កាលី អាយុ​៣២​ឆ្នាំ , ២​ឈ្មោះ រស់ សុភា អាយុ​២០​ឆ្នាំ​,៣​ឈ្មោះ ម៉ុង ចាន់​ធឿន អាយុ​២៥​ឆ្នាំ , ៤​ឈ្មោះ កេ​ត វណ្ណា​រ៉ា អាយុ​២០​ឆ្នាំ ,៥​ឈ្មោះ ណេ​ន សំ​ណាន អាយុ​១៩​ឆ្នាំ , ៦​ឈ្មោះ សាវ៉ា​ន់ វិទូ អាយុ​១៧​ឆ្នាំ​, ៧​ឈ្មោះ កួយ តាំង​គុណ អាយុ​១៩​ឆ្នាំ , ៨​ឈ្មោះ គីម ម៉ា​លីន ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​៩​ឈ្មោះ ដា ដា​ណេ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ពួកគេ​មាន ទីលំនៅ​ក្នុងស្រុក​រលាប្អៀ​រ និង​មួយចំនួនទៀត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​បានអោយដឹង​ថា​៖ វត្ថុតាង​ដែល​រឹបអូស​បាន​ក្នុង​កិច្ច​បង្ក្រាប​បទល្មើស​ខាងលើ រួមមាន​៖ គ្រឿងញៀន​ម៉ា​ទឹកកក​២​កញ្ចប់ , សម្ភារៈប្រើប្រាស់ និង​ថង់​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ដាវ​២​ដើម កាំភ្លើង កែឆ្នៃ​១​ដើម ម៉ូតូ​៣​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង ។ ជនសង្ស័យ​ទាំង​៩​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​បន្ត​និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-22-03-2016-15 KA-22-03-2016-16 KA-22-03-2016-17

​ ​