ទាយាទ​របស់​ព្យា​ការី​ដ៏​ល្បីល្បាញ​សញ្ញា​តិ​ប៊ុលហ្គារី Vanga បង្ហាញ​វត្តមាន ?

មុនពេល​លាចាក​លោក​នេះ កាលពី​ឆ្នាំ ១៩៩៦, ស្ត្រី​ព្យា​ការ​នី​ដ៏​ល្បីល្បាញ​សញ្ជាតិ​ប៊ុលហ្គារី Vanga បាន​ផ្តែផ្តាំ​ថា នៅ​ប៉ុន្មាន​ឆ្នាំក្រោយ នឹងមាន​អ្នក​បន្តវេន​ខ្លួន ហើយ​មាន​សមត្ថភាព​ពិសេស​ដូចជា​គាត់​ដែរ ។ នាង​នោះ​កើត​នៅ​តំបន់​កណ្តាល​នៃ​ទ្វីបអឺរ៉ុប ក្នុង​សម័យកាល​កើតមាន​ស្ថានការណ៍​គ្រោះថ្នាក់ ។​

ទាយាទ​របស់​ព្យា​ការី​ដ៏​ល្បីល្បាញ​សញ្ញា​តិ​ប៊ុលហ្គារី Vanga បង្ហាញ​វត្តមាន ?ទាយាទ​របស់ Vanga នាង​តូច Kaede Uber

​​ដំបូង​ឡើយ ពុំមាន​អ្នកណា​ជឿ​លើ​សមត្ថភាព​ពិសេស​របស់​ក្មេងស្រី​កើត​នៅ​ទីក្រុង Montpellier ភាគខាងត្បូង​ប្រទេស​បារាំង​ឡើយ ។ នាង​តែង​ទទួល​នូវ​ការត្រួតពិនិត្យ និង​សាកល្បង -​ដែល​ដំបូង​គឺ ក្នុង​ក្របខ័ណ្ឌ​គ្រួសារ រួច​ក្រោយ​មកដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​ក្រុម​អ្នកជំនាញ​ខាង​ញាណ​វិទ្យា ។​

​បណ្តាំ​របស់​ព្យា​ការ​នី Vanga ត្រូវបាន​បញ្ជាក់ ។ អ្នក​ទាំងឡាយ​ជឿថា ក្មេងស្រី​នេះ ជា​ទាយាទ​បន្តវេន​របស់​ព្យា​ការ​នី​ដ៏​ល្បីល្បាញ​នេះ ។​

​ក៏​ផ្តើម​ពី​ពេល​នោះមក ក្រុមគ្រួសារ​របស់​នាង ចាប់ផ្តើម​រង​ការ​តាមឃ្លាំមើល ពុំ​អាច​រស់នៅ​ដោយ​ស្ងប់ស្ងាត់​បាន ។ ស្រាប់តែ​ពួកគេ​បាត់ស្រមោល​សូន្យឈឹង អស់កាល ៥ ឆ្នាំ កន្លងមក ។​

​មុននេះ​ពុំយូរប៉ុន្មាន Kaede Uber ដែល​បច្ចុប្បន្ន​ធំ​ហើយ​នោះ លេច​មុខមាត់​សារជាថ្មី ។​

​នាង​បាន​លើកឡើងថាៈ គ្រា​ដែល​ពិភពលោក​កើតមាន​នូវ​ស្ថានការណ៍​គ្រោះថ្នាក់​ច្រើន ដូចជា​លិ​ទ្ធិ​ភេ​វ​កម្ម​រាលដាល ការ​ប្រឈម​របស់​ទ្វីបអឺរ៉ុប ជាមួយ​រលក​អន្តោប្រវេសន៍​… គឺ​ដល់​វេលា​ត្រូវ​ប្រកាស​ព្រមាន​ដល់​មនុស្ស​ទាំងឡាយ​ពី​សោកនាដកម្ម ដែល​អាច​កើតមាន ។​

​ថ្មីៗ​នេះ អ្នកកាសែត​រុស្ស៊ី​១​ក្រុម បាន​ស្វែងរក​ជួប ហើយ​សន្ទនា​ជាមួយ Kaede Uber ។ តាម​ការព្យាករណ៍​រប​ស់​នាង ក្រៅពី​ស៊ី​រី និង​ទួ​គី ដែល​ពេលនេះ​កំពុង​ចលាចល នៅមាន​ប្រទេស​មួយទៀត កំពុង​ប្រឈម​នឹង​ហានិភ័យ​គឺ អាល់​ហ្សេ​រី ។​

​នាង​ក៏បាន​ព្យាករណ៍​ថែមទៀត​ថា ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ផែនដី​នឹង​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ជីវសាស្ត្រ ហើយ​មនុស្សលោក​នឹងខ្វះ​ប្រភពទឹក​សំរាប់​បរិភោគ ៕ ដោយ​៖ សូលី​សា​

ប្រភពៈ CEN