ប្រើពេល​២​ឆ្នាំ ប្រមូលបាន​កំពូល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា (​មាន​វីដេអូ​)


ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​អត់ទ្រាំ​មិន​សរសើរ​មិនបាន នៅពេលដែល​បានឃើញ​នូវ​វីដេអូ​ដ៏ អស្ចារ្យ ដែល​បង្ហាញ​ពី​ដែនដី​ដ៏​ប្រសិទ្ធិ ដែនដី​នៃ​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សក្ដានុពល ធម្មជាតិ និង​វប្បធម៌ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ។​

​បើតាម​ការផ្ដល់​បទសម្ភាសន៍​ពី​ផលិតករ​ដ៏​មាន​ទេពកោសល្យ ជាជាង​ថតរូប​ដែល​បម្រើការ​នៅតាម អង្គការ​ជាតិ និង​អន្តរជាតិ និង​បណ្ដា​សារព័ត៌មាន​ល្បីៗ​ជាច្រើន មាន​សារព័ត៌មាន BBC ផងដែរ​នោះ លោក ម៉េង គីម​ឡុង បាន​ឲ្យ​ដឹងថា «​ខ្ញុំ​ចំណាយពេល​ក្នុង​ការផលិត​វីដេអូ​នេះ រយៈពេល ២១ ខែ​មកហើយ ដោយ​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០១៤ មកម្ល៉េះ ដោយ​ខ្ញុំ​ចំណាយធនធាន ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​មានតែ​ម្ដង ។

ប្រើពេល​២​ឆ្នាំ ប្រមូលបាន​កំពូល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា (​មាន​វីដេអូ​)

​សម្រាប់​គោលបំណង​នៃ​ការផលិត​វីដេអូ​នេះ លោក គីម​ឡុង បាន​បន្តថា «​ពីមុនៗ​មក ខ្ញុំ​ធ្លាប់​ឃើញ គេ​ថត​ពីលើ​អាកា​សបែប​ហ្នឹង ខ្ញុំ​ក៏​ចាប់អារម្មណ៍ ហើយ​ខ្ញុំ​គិតថា ពេល​ណាមួយ​ខ្ញុំ​នឹង​បង្កើត​អ៊ីចឹង​ដែរ ហើយ​ខ្ញុំ​ចង់​បង្កើត​នេះ គឺ​ខ្ញុំ​គិតថា​វា​អាចរួមចំណែក​នូវក្នុង​វិស័យ​ទេ​ចរណ៍ ក៏ដូចជា​វិស័យ​បរិស្ថាន ហើយ​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​កាន់តែ​ស្រឡាញ់​ស្រុក​យើង ព្រោះ​ទេសភាព​ក្នុង​វីដេអូ​ហ្នឹង វា​ប្លែកៗ ស្អាតៗ ដែល​កន្លែង​ខ្លះ​យើង​ធ្លាប់​ទៅ ប៉ុន្តែ​មិនដឹងថា​មើល​មក​ពីលើ​ស្អាត​បែប​ហ្នឹង អ៊ីចឹង​ហើយ​នៅ ពេលដែល​បានឃើញ យើង​នឹងចូលរួម​ជួយ​ការពារ​នូវ​អ្វីដែល​យើង​បានឃើញ​ទាំងនោះ​» ។​

ប្រើពេល​២​ឆ្នាំ ប្រមូលបាន​កំពូល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា (​មាន​វីដេអូ​)

​សម្រាប់​ផលវិបាក​នៃ​ការផលិត​វីដេអូ​នេះ​វិញ លោក គីម​ឡុង បាន​បញ្ជាក់ថា «​ការលំបាក​មាន​ច្រើន ជាង​ភាពងាយស្រួល ព្រោះ​វីដេអូ​ដែល​ខ្ញុំ​ធ្វើបាន​មកហើយ​នេះ សុទ្ធតែ​កើតឡើង​ពី​ការ​ឆ្លៀតពេល ទាំងអស់ ដោយសារ​ពេលខ្លះ​ខ្ញុំ​ទៅ​ដើរលេង​លក្ខណៈ​គ្រួសារ ខ្ញុំ​ក៏​បង្ហោះ​ថត​យក​ទេសភាព​ទាំងនោះ ទៅ តែ​ពេល​ខ្លះទៅ​ជាមួយ​ក្រុមការងា​រ អ៊ីចឹង​ក្រែង​ចិត្ត​ដោយសារ​ថត​ម្ដងៗ អាច ១០ ២០ នាទី​ឯ ណោះ សម្រាប់​យើង​មិន​អី​ទេ តែ​ក្រែង​ចិត្ត​ក្រុមការងារ​ដែល​រង់ចាំ ។ មួយវិញទៀត ដូច​ប្លង់​មួយ​ដែល បង្ហាញ​ពី​ទិដ្ឋភាព​ចេញពី​ពពក ហើយ​ឃើញ​ប្រាង្គ​ប្រាសាទអង្គរវត្ត​នោះ ខ្ញុំ​ចំណាយពេល​ដល់​ទៅ ៣ ខែ​ដើម្បី​ថត​បាន ព្រោះ​ពេលខ្លះ​មេឃ​ភ្លៀង ក្រោយ​ភ្លៀង​រៀបចំ​ថត​មេឃ​ភ្លៀង​ទៀត​ក៏មាន ជា ពិសេស​ខ្ញុំ​ត្រូវ​ក្រោក​ផ្សង​ពី​ងងឹត​រាល់​ព្រឹក រហូតដល់​ព្រឹក​មួយ ដែលមាន​តែមួយព្រឹក​គ​ត់ ទើប​មាន ពពក​ធ្លា​ក់មក​ត្រឹម​កម្ពស់ ៣០ ម៉ែត្រ​ពី​ដី ទើប​ខ្ញុំ​ចាប់​ប្លង់​នោះបាន​» ។ លោក គីម​ឡុង បាន​បន្ថែមថា លោក​ពេញ​ចិត្តនឹង​ទិដ្ឋភាព​គ្រប់បែបយ៉ាង​នៃ​វីដេអូ​នេះ ព្រោះ​ទិដ្ឋភាព​ទាំងនោះ ធ្វើ​ឲ្យ​លោក សប្បាយចិត្ត និង​រំភើប​ទៅតាម​អ្វីដែល​លោក​បានឃើញ ។​

ប្រើពេល​២​ឆ្នាំ ប្រមូលបាន​កំពូល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា (​មាន​វីដេអូ​)

​លោក គីម​ឡុង បានបង្ហាញ​ពី​ក្ដី​រំពឹងថា «​កូន​ខ្មែរ​គ្រប់រូប ក្រោយពេល​បានឃើញ​វីដេអូ​នេះហើយ នឹង​កាន់តែ​ស្រឡាញ់​ប្រទេស​កម្ពុជា​យើង ហើយ​ចង់​ឲ្យ​ពួកគាត់​ព្យាយាម​ដើរ​នៅក្នុង​ផ្ទះ​ខ្លួនឯង​ឲ្យ បាន​ច្រើន ពិសេស​តំបន់​អា​រ៉ែ​ង និង​ខេត្តមណ្ឌលគិរី និង​រតនគិរី​ជាដើម​» ។ លោក​បាន​បញ្ជាក់ថា «​ខ្ញុំ នឹង​បន្ត​ផលិត​វីដេអូ​បែបនេះ​បន្តទៀត បើសិន​ជាមាន​អ្នកគាំទ្រ ឧបត្ថម្ភ​ជា​ថវិកា និង​ការលើកទឹកចិត្ត ដោយ​ខ្ញុំ​នឹងធ្វើ​វីដេអូ​វែង​ជាង​នេះ ហើយ​តែង​ភ្លេងខ្មែរ​ដាក់បញ្ចូល​តែម្ដង​» ៕

ប្រើពេល​២​ឆ្នាំ ប្រមូលបាន​កំពូល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា (​មាន​វីដេអូ​)

ប្រភព៖​pmhotnews

  • ប្រើពេល​២​ឆ្នាំ ប្រមូលបាន​កំពូល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា (​មាន​វីដេអូ​)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កំសាន្ត
Tags: