រោគសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរ​ ពេលលឺសម្លេងចេញរាងកាយ ដែលអ្នកមិនដែលចាប់អារម្មណ៏

សម្លេងនៅក្នុងសារពាង្គកាយរបស់មនុស្សយើងម្នាក់ៗគឺអាចបញ្ជាក់ប្រាប់ពីរោគសញ្ញា និងបញ្ហាសុខភាពរបស់អ្នកបាន ឧទារហណ៏ងាយៗគឺ នៅពេលដែលអ្នកកូរពោះនោះ គឺក្រពះរបស់អ្នកកំពុងតែត្រូវអាហារអាហារជាបន្ទាន់ហើយ។ នេះគឺគ្រាន់តែជាឧទារហណ៏ងាយៗប៉ុននោះ ហើយខាងក្រោមនេះគឺជាសម្លេងមួយចំនួនដែលចេញពីរាងកាយដែលអ្នកត្រូវតែដឹងពីរមូលហេតុ ហើយនិងលទ្ធផលរបស់វា៖

  • ហឹងត្រចៀក៖

នៅពេលដែលនៅក្បែរផ្ទះរបស់អ្នកមានការប្រគំតន្រ្តីឬមានសម្លេងរំខានណាមួយនោះ បើសិនជាអ្នកមានអារម្មណ៏ ថា ហឹងត្រចៀកគឺអាចបញ្ជាក់បានថា ត្រចៀករបស់អ្នកកំពុងតែប្រឈមមុខទៅនឹងបញ្ហាមួយដែលគេអោយឈ្មោះថា tinnitus ដែលវាអាចជាលទ្ធផលនៃការឆ្លងមេរោគ ឬ ក៏ដោយសារតែអ្នកមានអាយុវ័យចំណាស់។បើសិនជាត្រចៀករបស់អ្នកជាល្អធម្មតា​នោះ ត្រចៀករបស់អ្នកនឹងផ្ញើររលកសម្លេងទៅកាន់ខួរក្បាល ហើយខួរក្បាលវាបានបកប្រែព័ត៌មានមួយនេះ។ បើសិនជាអ្នកមានជម្ងឺ  tinnitus ដូចខាងលើនេះ សម្លេងដែលបានធ្វើការបញ្ជូនទៅកាន់ខួរក្បាលគឺវាត្រូវបានខូចខាត ដូចនេះហើយទើបអ្នកលឺហឹងត្រចៀក។បើសិនជាអ្នកមានការឈឺចាប់ត្រចៀកឬវិលមុខពេលលឺសម្លេងខ្លាំងៗនោះ សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាគឺជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាប្រព័ន្ធប្រសាទហើយ។

  • លឺសម្លេងតាមសន្លាក់ពេលធ្វើចលនា

តាមពិតនៅលើតាមសន្លាក់ដៃសន្លាក់ជើងរបស់អ្នកគឺមានសារធាតុរាវដែលគេហៅថា ទឹកសន្លាក់ ដែលវាមានមុខងារនៅក្នុងការជួយកុំអោយសន្លាក់របស់អ្នកមានការកកិតពេលធ្វើចលនា។ បើសិនជាអ្នកលឺសម្លេងពេលធ្វើចលនារាងកាយណា មួយនោះវាជាសញ្ញាបញ្ជាក់ថា  អ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលដំបូងនៃជម្ងឺសន្លាក់។ លើសពីនេះទៅទៀត បើសិនសារធាតុរាវ(ទឹកសន្លាក់)​វាខះអស់នោះ អ្នកនឹងមានការឈឺចាប់ធ្ងន់ធ្ងរ។

  • លឺសម្លេងចេញពីច្រមុះពេលដកដង្ហើម

បើសិនជាច្រមុះរបស់អ្នកលឺសម្លេងដូចជាផ្លុំកញ្ចែរនោះ វាអាចជាលទ្ធផលនៃស្លេស ហើយលើសពីនេះទៅទៀត បើសិនជាអ្នកធ្លាប់ធ្វើការវះកាត់ឬមានរបួសច្រមុះនោះវាអាចបញ្ជាក់ថា ទឹកភ្នែកកំពុងតែហូរចូលទៅក្នុងឆ្អឹងខ្ចីហើយ។ ចំពោះករណីមួយនេះ មានវិធីម្យ៉ាងដើម្បីព្យាបាលនោះគឺការវះកាត់។

ចូរអ្នកចងចាំថា សម្លេងគឺជាវិធីតែមួយគត់ដែលរាងកាយរបស់អ្នកប្រាស្រ័យទាក់ទងជាមួយអ្នក៕

ប្រភព៖​ khmerwonder

  • រោគសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរ​ ពេលលឺសម្លេងចេញរាងកាយ ដែលអ្នកមិនដែលចាប់អារម្មណ៏已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: