ស្ដាប់​កុមារីអាយុ៤ឆ្នាំ និង​កុមារាអាយុ៧ឆ្នាំនេះ​ពន្យល់​ពី កាយវិភាគវិទ្យា (Anatomie)

“កាយវិភាគវិទ្យា” ជាភាសាបារាំងហៅថា Anatomie ឬ Anatomy ជាភាសាអង់គ្លេស។ វាជាមុខវិជ្ជា​វិទ្យាសាស្ត្រ​មួយ​ដែល សិក្សា និង​ពន្យល់បកស្រាយទៅលើ ទម្រង់ និង​រចនា​សម្ព័ន្ធ​របស់​សារពាង្គកាយ​នៃ​ភាវៈរស់​ ព្រមទាំងធាតុផ្សំ​ផ្សេងទៀត​ដូចជា ជាលិកា និង​កោសិកាជាដើម។

មុខវិជ្ជា”កាយវិភាគវិទ្យា”នេះ ជាទូទៅ​ត្រូវបាន​ដាក់​បញ្ចូលក្នុង​កម្មវិធី​សិក្សាជីវវិទ្យា សម្រាប់ថ្នាក់​មធ្យម​សិក្សា ហើយវា​ក្លាយជា​មុខវិជ្ជាគោលសម្រាប់​និស្សិត​ថ្នាក់ឧត្តម​​ ដែល​សិក្សា​ផ្នែកសុខាភិបាល។​

យើងអាចនិយាយបានថា ទាល់តែមនុស្សពេញវ័យ ដែល​មាន​និស្ស័យ​ខាងជីវវិទ្យា ឬ​ជានិស្សិត​​រៀនពេទ្យ​ទើប​អាច​យល់ដឹងបាន​ជ្រៅជ្រះអំពីមុខវិជ្ជានេះ។ តែ​ដោយឡែក តាមរយៈ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក Ellen បាន​បង្ហាញ​ជូន​ពិភពលោក ឲ្យ​ស្គាល់​កុមារពីរ​រូប​ដែល​ពួកគេ​អាចចង្អុល​បង្ហាញពីរចនាសម្ព័ន្ធ​សរីរាង្គ និង​ឆ្អឹងរបស់​មនុស្ស ព្រមទាំងអាច​ពន្យល់ពី​នាទី​នីមួយៗ​របស់​វាបាន​ទៀតផង។

ចង់ដឹងថាតើ ក្មេងស្រី ក្មេងប្រុស អាយុ​ក្រោម​១០​ឆ្នាំ​ទាំងនោះ ពូកែ និងគួរ​ឲ្យ​ស្រឡាញ់​កម្រិត​ណា​សូម​ទស្សនា​កម្មវិធីរបស់ Ellen ដែលនៅ​ខាងក្រោមនេះ៖

​​​​Brielle នាងមានអាយុ​៤ឆ្នាំ នាងនឹងបង្ហាញលោកអ្នកពី​រចនាសម្ព័ន្ធឆ្អឹង និង​មុខនាទី​នៃ​ឆ្អឹងនីមួយៗ៖

ប្អូនប្រុស Matthew Sawchuck ណែនាំពីឈ្មោះ​ និង​នាទីរបស់​​សរីរាង្គក្នុងទ្រូង និងពោះ៖

ដោយ៖ ​NEA
ប្រភព៖ Youtube, TheEllenShow

  • ស្ដាប់​កុមារីអាយុ៤ឆ្នាំ និង​កុមារាអាយុ៧ឆ្នាំនេះ​ពន្យល់​ពី កាយវិភាគវិទ្យា (Anatomie)已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កំសាន្ត
Tags: