ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​ពី​រោគសញ្ញា​នៃ​ជំងឺ​គ្រុន​លឿង​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការយល់ដឹង​ចំពោះ​ជំងឺ​គ្រុន​លឿង​។​

​បើតាម CDC ចាប់ពី​ឆ្នាំ​២០១៥​ដល់​២០១៦ មានការ​ផ្ទុះឡើង​នៃ​ជំងឺ​គ្រុន​លឿង នៅក្នុង​ប្រទេស​អង់​ហ្គោ​ឡា ទ្វីបអាហ្វ្រិក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​មួយរយ​នាក់​បាន​ស្លាប់​។ ក្នុង​ពាក់កណ្ដាល​ខែមីនា​២០១៦​នេះ​ប្រទេស​ចិន​មាន​នាំចូល​ជំងឺ​គ្រុន​លឿង​ពីរ​ករណី​ពី​ប្រទេស​អង់​ហ្គោ​ឡា ប៉ុន្តែ​គេ​ពុំទាន់​រកឃើញ​មានការ​ចំលង​ទៅ​អ្នកដទៃ​នៅក្នុង​ប្រទេស​ចិន​នៅឡើយ​ទេ​។​

​យ៉ាងណាមិញ ជំងឺ​គ្រុន​លឿង​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ ហើយ​គ្មាន​ថ្នាំ​ព្យាបាល​សម្រាប់​សម្លាប់​វីរុស​ទេ ការព្យាបាល​ពឹងផ្អែក​លើ​ការព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​អ្នកជំងឺ អ្វីដែល​សំខាន់​នោះ​គឺ​ជំងឺ​គ្រុន​លឿង ក៏​ចំលង​ដោយសារ​មូស​ខ្លាខាំ ដូច្នេះ​ត្រូវ​កំចាត់​ដង្កូវទឹក កំចាត់​ជំរក​មូស​ខ្លា ដូច​បង្ការ​ជំងឺគ្រុនឈាម ជំងឺ​ហ្សី​កា ជំងឺ​គ្រុន​លឿង និង​ជំងឺ​គ្រុន​ឈី​ក​ផងដែរ​។​

​រោគសញ្ញា​ជំងឺ​គ្រុន​លឿង​ចែកចេញជា​ពីរ​ដំណាក់កាល​៖

១. ភាគច្រើន​នៃ​ជំងឺ​គ្រុន​លឿង​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ ឈឺ​សាច់ដុំ​ផ្នែក​ខ្នង​ខាងក្រោយ ឈឺក្បាល ញាក់ញ័រ មិន​ឃ្លាន​អាហារ ក្អូ​ត និង​អាចជា​ដោយ​ឯកឯង​ក្នុងកំឡុងពេល ៣​ទៅ​៤​ថ្ងៃ​។​

២. ១៥%​វិវត្តន៍​ត្រលប់​គ្រុនក្ដៅ​វិញ និង​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដូចជា ខាន់លឿង ឈឺពោះ និង​ក្អួត​។ បន្ទាប់មក​អាចមាន​ឈាម​ចេញពី​មាត់ ច្រមុះ ភ្នែក ឬ​ក្រពះ ៥០%​នៃ​ដំណាក់កាល​ទី​២​នេះ​អាច​ស្លាប់​ក្នុងកំឡុងពេល ១០​ទៅ​១៤​ថ្ងៃ បើ​គ្មាន​ការព្យាបាល​។​

​សូមបញ្ជាក់ថា ការបង្ការ​ជំងឺ​គ្រុន​លឿង មាន​វ៉ាក់សាំង​ចាក់​ការពារ​មាននៅ​ប៉ាស្ទ័រ​កម្ពុជា វ៉ាក់សាំង​គី​ជាការ​បង្ការ​ជំងឺ​ដ៏​មាន​ប្រសិទ្ធភាព មុន​ធ្វើដំណើរ​ទៅ​តំបន់​ប្រទេស​មាន​ជំងឺ​ជាប្រចាំ​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​មុន​១​ខែ និង​ការ​កំចាត់​ដង្កូវទឹក ជំរក​មូស និង​បង្ការ​មូស​ខ្លា​ជា​វិធានការ​ដ៏​មាន​សារៈ​សំខាន់បំផុត​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​