លោក អូ​បា​ម៉ា រង​ការរិះគន់​ព្រោះ​ថតរូប​ជាប់​ជន​បដិវត្តន៍​អា​ហ្ស​ង់​ទីន Che Guevara

​រូបថត​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​ទៅ​គុយបា​ដោយមាន​រូបភាព​ជន​បដិវត្តន៍​អា​ហ្ស​ង់​ទីន​និយម​ម៉ាកស៊ីស Che Guevara បាន​ក្លាយជា​រឿងចម្រូងចម្រាស​។ ក្រុម​អភិរក្ស​នាំគ្នា​រិះគន់​លោក អូ​បា​ម៉ា  ថាមិនគួរណាលោក​ថតរូប​ដោយ​ភ្ជាប់​ជាមួយ​រូប​ជន​បដិវត្តន៍​និង​គាំទ្រ​លទ្ធិសង្គមនិយម​បែបនេះ​ឡើយ។

​ក្រុម​អ្នក​អភិរក្ស​ចាប់ផ្តើម​នាំគ្នា​រិះគន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ថតរូប​ភាព​នៅ​ទីលាន​បដិវត្តន៍ ដោយមាន​គំនូរ​នៅលើជញ្ជាំងអាគារដែល​តំណាង​ឲ្យ​ជន​បដិវត្តន៍​ដ៏​ល្បីល្បាញ​របស់​អា​ហ្ស​ង់​ទីន និង​ជន​និយម​លទ្ធិ​ម៉ាក​លោក Che Guevara នៅ​ថ្ងៃ​ចន្ទ​ទី ២១ ម្សិលមិញ​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់លោក ទៅ​គុយបា​។

​រូបភាព​នេះ​ក្លាយជា​រូបភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​មួយ និង​កម្រ​ឃើញ​បំផុត​ដែរ  តែ​គេ​ចោទសួរ​ផងដែរ​ថា តើ​ការថត​រូបភាព​បែបនេះ​មាន​អត្ថន័យ​ដូចម្តេច​សម្រាប់​ទំនាក់ទំនង​អាមេរិក​និង​គុយបា​?​។ ក្នុង​រូបភាព​នោះ​មាន​មន្ត្រីជាន់ខ្ពស់​អាមេរិក​ច្រើន​ទៀត​រួមទាំង​លោក ច​ន ឃែ​រី ក្រៅពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។

​ថា​វា​ជា​រូបភាព​កម្រ​ក៏​ថា​បាន ប៉ុន្តែ​កន្លងមក ប្រធានាធិបតី​អាមេរិក​ផ្សេងទៀត​ដូចជា​លោក រូ​ណា​ល់ រី​ហ្កែ​ន (Donald Reagan) បាន​ថតរូប​ដោយមាន​រូបសំណាក​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ លេនីន​(Vladimir Lenin) នៅ​ពី​ក្រោយពេល​លោក​ថ្លែង​សុន្ទរកថា​។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ច​ច ប៊ុ​ស (Gorge H.W. Bush) ទៅ​ចិន​ទៅ​ចិន​ក្នុង​ឆ្នាំ ១៩៨៩  លោក​ក៏បាន​ថតរូប​ដែលមាន​រូបភាព​លោក ម៉ៅ​សេទុង​នៅ​ពីក្រោយ​ផងដែរ​។ លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ុ​ស (Gorge W. Bush) វិញ​ក៏បាន​ថតរូប​ជាមួយ​មេដឹកនាំ​វៀតណាម​ឆ្នាំ ២០០៦​ដោយមាន​រូបសំណាក លោក ហូ ជី​មិញ​នៅ​ពីក្រោយ​ដែរ​។​

​អ្នកវិភាគ​និង​អ្នកតាមដាន​ស្ថានការណ៍​បាន​អះអាងថា វា​ជា​ទង្វើ​មិនគួរ​ធ្វើ​ឡើយ សម្រាប់​ប្រធានាធិបតី​អាមេរិក ព្រោះ​វា​មិន​បង្ហាញ​រូបភាព​ល្អ​ពី​អ្វីដែល​ប្រធានាធិបតី​អាមេរិក​ដែលជា​មហា​យក្ស​ប្រជាធិបតេយ្យ​គួរ​ធ្វើ​ឡើយ​។​ តាមពិតទៅ ជនបដិវត្តន៍ Che Guevara បានចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការបង្វឹកទាហាន​គុយបា ដើម្បី​ប្រយុទ្ធ​ប្រឆាំងជាមួយ​ទ័ពអាមេរិក​ដែលឈ្លាន​ពាន​និងប៉ងផ្តួល​រំលំរបបដឹកនាំគុយបា​របស់លោក ហ្វីដែលកាស្ត្រូ ក្នុងអំឡុងឆ្នាំ ១៩៦០ ។ 

​យ៉ាងណាក៏ដោយ ក្រៅពីនេះ ម្សិលមិញ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ  (Donald Trump) បាន​ចម្អក​ឲ្យ​លោក អូ​បា​ម៉ា ផងដែរ ចំពោះ​ការអញ្ជើញ​ទៅ​គុយបា ដោយ​លើកឡើងថា មេដឹកនាំ​គុយបា​មិនសូវ​ឲ្យ​តម្លៃ​លោក​ទេ​។ អ្នកនយោបាយ​រូបនេះ​បាន​លើកយក អវត្តមាន​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ នៅ​ព្រលានយន្តហោះ Jose Martin ដើម្បី​ទទួល​ស្វាគមន៍​លោក អូ​បា​ម៉ា ៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​