បែលហ្ស៊ិក៖ ច្រើននាក់របួសក្នុងករណីផ្ទុះ​នៅព្រលានយន្តហោះព្រុចសែល

រូបភាព៖ Sky New គេរាយការណ៍ថា មនុស្ស​ច្រើននាក់បានរងរបួស នៅក្នុងករណី​ផ្ទុះ​ផ្ទួនៗគ្នានៅ​នៅក្នុងព្រលានយន្តហោះ Zaventem ព្រុចសែល​ប្រទេសបែលហ្ស៊ិក។ ប៉ុន្តែ​គេមិនទាន់ដឹង​ពី​ហេតុ​ផល​​ពិត​ប្រាកដែល​បង្ក​ឲ្យ​មានការ​ផ្ទុះនេះទេ។ នេះ​បើ​យោងតាមសារព័ត៌មាន BBC។

ករណីផ្ទុះ​ផ្ទួនៗគ្នាពីរដងនៅព្រលានយន្តហោះ Zaventem នៅរាជធានី​ព្រុយសែល ប្រទេស បែលហ្ស៊ិក បាន​បង្ក​ឲ្យ​មានការ​ភ្ងាក់​ផ្អើលជាខ្លាំងនៅថ្ងៃ អង្គារ​ទី២២​ មីនានេះ។ បើតាមសារព័ត៌មានអង់គ្លេស BBC ករណី​ផ្ទុះ​នេះបានបង្កឲ្យមនុស្សជាច្រើននាក់ រងរបួស ប៉ុន្តែអាជ្ញាធរនៅមិន​ទាន់អាចផ្តល់​ចម្លើយបាន​ទេថា អ្វីជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ផ្ទុះនេះ។ 

យ៉ាងណាក៏ដោយ មានព័ត៌មានផ្សេងៗគ្នាជុំវិញករណីផ្ទុះនេះ ដោយខ្លះថា មានមនុស្សរបួស ហើយ​ខ្លះទៀត​ថាមាន​មនុស្ស​ស្លាប់​ជាច្រើននាក់ដោយសារករណីផ្ទុះនេះផងដែរ។ ​​ភ្នាក់​ងារ​​ពន្លត់អគ្គីភ័យ ដែលចុះដល់កន្លែងកើត​ហេតុនោះ បាន​អះអាងថា មនុស្ស​ជាច្រើនបានស្លាប់​។   

ភ្លាម​ៗក្រោយការផ្ទុះនិងមាន​ហុយផ្សែងចេញពីកន្លែងរង់ចាំហោះហើរ ​រថភ្លើង​ត្រូវបានភ្នាក់​ងារសន្តិសុខបិទផ្អាកបណ្តោះអាសន្នសិន ជើងហោះហើរក៏ត្រូវបានគេផ្អាក​ផង។ ចំណែក​​អ្នក​ដំណើរ​ត្រូវបានគេ​ជម្លៀស​ចេញដើម្បី​ទៅកាន់កន្លែង​សុវត្ថិភាព​ផងដែរ។ 

ករណីផ្ទុះនេះ កើតឡើងត្រឹម ៤ថ្ងៃប៉ុណ្ណោះក្រោយដែលអាជ្ញាធរបែលហ្ស៊ិកចាប់ខ្លួន​មេខ្លោងក្រុមភេ​រវ​ជន​ដែល​នៅពី​ក្រោយ​ការវាយ​ប្រហារនៅបារាំង ១៣ ខែ១១ ​​ឆ្នាំ ២០១៤។​ ប៉ុន្តែដូចលើកឡើង​ស្រាប់គេមិនទាន់ហ៊ាន​សន្និដ្ឋានថា ករណីនេះ​ជារឿងភេរវកម្មនៅឡើយទេ ព្រោះគេកំពុងរង់ចាំ​មើល​ការស្រាវជ្រាវសិន៕


បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​