លោក Erdogan ព្រលះ​អឺរ៉ុប​ដែល​រិះគន់​សិទ្ធិមនុស្ស​ខ្លូន​

​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បាន​និយាយ​រិះគន់​ធ្ងន់ៗ​ដល់​ប្រទេស​អឺរ៉ុប ដែល​បាន​រិះគន់​តួ​ក​គី​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​និង​សេរីភាព​បញ្ចេញមតិ​នៅ​តួ​ក​គី​។ លោក Erdogan ប្រតិកម្ម​តប បន្ទាប់ពី​ប្រទេស​អឺរ៉ុប​លើកឡើង​ពី​ការធ្លាក់ចុះ​តម្លៃ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជាជន​តួ​ក​គី នៅក្រោម​ការគ្រប់គ្រងរ​បស់​ប្រធានាធិបតី Erdogan​។  

​ថ្លែង​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​ថ្ងៃទី​២១ ខែមីនា លោក Recep Tayyip Erdogan បាន​និយាយ​ខ្លាំងៗ​ដាក់​ប្រទេស​អឺរ៉ុប​ដែល​ហ៊ាន​រិះគន់​តួ​ក​គី​ពាក់ព័ន្ធ​រឿង​សិទ្ធិមនុស្ស​និង​សេរីភាព​បញ្ចេញមតិ​។ លោក Erdogan ក៏បាន​ចោទសួរ​ត្រលប់​វិញ​ពី​ភាពស្មោះត្រង់​របស់​អឺរ៉ុប​ក្នុងការ​គាំទ្រ​តួ​ក​គី ដើម្បី​ប្រយុទ្ធ​ជាមួយនឹង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​របស់​បក្ស​ពលករ ឃើ​ដ (Kurd)​។

​ប្រធានាធិបតី​តួ​ក​គី Erdogan ថែមទាំង​ចោទប្រកាន់​អឺរ៉ុប​ថា លាក់ពុត​ជាមួយ​តួ​ក​គី​និង​លួច​គាំទ្រ​ក្រុម​ឧទ្ទាម​ឃើ​ដ​ទៅវិញ​។ ជាមួយគ្នា​នោះ ដោយ​លើកឡើង​ពី​ការបោះ​តង់​របស់​សកម្ម​ជន​គាំទ្រ​ឃើ​ដ​នៅ​ជិត​អាគារ​អឺរ៉ុប លោក Erdogan ចោទ​ជា​សំណួរ​ថា តើ​អឺរ៉ុប​មិន​ខ្វល់​នឹង​រឿងនេះ​ដោយ​របៀប​ណា ខណៈ​អឺរ៉ុប​ចាត់ទុក​ក្រុម​នេះ​ជា​ភេ​វរជន​នោះ​។

​លើសពីនេះ លោក​បន្ត​ចោទសួរ​អឺរ៉ុប​ថា ឯណា​ទៅ​ភាពស្មោះត្រង់​។ លោក​ថា តើ​អ្នក​អាច​និយាយ​ពី​ភាពស្មោះត្រង់​ដោយ​របៀប​ណា នៅពេលដែល​ក្រុម​ភេ​វរ​ករ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បោះតង់​ក្នុង​ក្រុង​ព្រុ​ច​សែ​ល នៅក្បែរ​អាគារ​ក្រុមប្រឹក្សា​អឺរ៉ុប​នោះ​?

​បន្ថែម​ពីលើ​ការរិះគន់​នេះ ប្រធានាធិបតី​រូបនេះ​ក៏បាន​បញ្ជាក់​ដែរ​ពី​ការរង​ទុក្ខ​របស់​តួ​ក​គី​ដែល​កំពុង​ប្រឈមមុខ​នឹង​រលក​ភេ​វរ​កម្ម​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ជាមួយ​ការបញ្ជាក់​បែបនេះ លោក Erdogan បានប្រកាស​កម្ទេច​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ និង​ក្រុម​កងកម្លាំង​ឃើ​ដដែល​នៅ​ពីក្រោយ​ការវាយប្រហារ​ជាច្រើន​នៅ​តួ​ក​គី​។ ទូរទស្សន៍​Al Jazeera ផ្សាយ​ថា លោក Erdogan បាន​បញ្ជា​ឲ្យ​កងកម្លាំង​តួ​ក​គី​វាយបក​ឲ្យ​ខ្លាំង​តាម​អាចធ្វើ​បាន​។

​សូម​បញ្ជាក់ដែរថា កាលពីដើម​ខែមីនា​នេះ អាជ្ញាធរ​តួ​ក​គី​បាន​ដណ្ដើម​កាន់កាប់​កាសែត ប្រចាំថ្ងៃ Zaman ដែល​រឿងនេះ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អឺរ៉ុប​។ អឺរ៉ុប​ចាត់ទុក​នេះ ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​សារព័ត៌​មាននៅ​តួ​ក​គី ហើយ​នេះ​ធ្វើ​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​ខ្សត់ខ្សោយ​ទៅហើយ​។ ក្រៅពីនោះ អឺរ៉ុប​ក៏​ទាមទារ​ឲ្យ​តួ​ក​គី​គោរព​សិទ្ធិសេរីភាព​សារព័ត៌មាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។​

​យ៉ាងណាមិញ តួនាទី​របស់​តួ​ក​គី​ក្នុងការ​ដោះស្រាយ​បញ្ហា​លំហូរ​ជនភៀសខ្លួន មិនបាន​ធ្វើ​ឲ្យ​ការទាមទារ​របស់​អឺរ៉ុប​មាន​ប្រសិទ្ធភាព​នោះទេ​។ អឺរ៉ុប​ត្រូវការ​តួ​ក​គី​ជា​ចាំបាច់​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ដែល​ព្យាយាម​ឆ្លង​ចូល​អឺរ៉ុប​ទាំងអស់​ត្រលប់​មកវិញ ព្រោះ​តួ​ក​គី​ស្ថិតនៅ​កណ្ដាលផ្លូវ​នៃ​ដំណើរ​របស់​ជនភៀសខ្លួន ដែល​ចាក​ចេញពី​តំបន់​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ទៅកាន់​ប្រទេស​អឺរ៉ុប​៕    
   
បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​