មន្ត្រីសាលាខណ្ឌមានជ័យម្នាក់​ ត្រូវរថយន្ត​កិន​ខ្ទេចក្បាល​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិចនា​ថ្ងៃ​ទី​២២ មីនា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​មួយ បន្ទាប់​ពី​បុរស​ម្នាក់​​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​សាលា​ខណ្ឌមានជ័យ​ចេញពីធ្វើ​ការ​​ជិះ​ម៉ូតូ​ក៏​ទាក់​ដៃចង្កូត​ដួល ស្រាប់តែ​មាន​រថយន្ត​​ដឹក​ដី​មួយ​​គ្រឿង បើក​​មក​ពីក្រោយ​កិន​សំប៉ែត​ក្បាល​ដូច​ចេកចៀន ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ថា​ន់ វ៉ា​ន់​សៀ​ក ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ភូមិ​​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំ​ពុក ខណ្ឌមានជ័យ ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​ដី​កិន​ចំ​ក្បាល​ស្លាប់​តែ​ម្តង​។ អ្នកបើកបរ​បាន​គេចខ្លួន​​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។