ឃាត់ខ្លួន​បុរស​ម្នាក់ ​ពី​បទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ

ខេត្តកណ្តាល ៖ ប៉ូ​លី​ស​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦​វេលា​ម៉ោង​២​និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ជន​រង​គ្រោះ​ឈ្មោះ យស់ យ៉ា​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ត្រូវជា​ប្រពន្ធ​។

ជនសង្ស័យ​ឈ្មោះ អ៊ូច សៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សន្តិសុខ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ត្រូវជា​ប្ដី​។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​នៃ​ការ​កើត​ឡើងជា​អំពើ​ហិង្សា​រវាង​ប្តី​ប្រពន្ធ​ខាងលើ​នេះ​គឺ បណ្តាល​មក​ពី​ជនសង្ស័យ​ត្រូវជា​ប្ដី​បាន​ដើរ​ផឹកស្រា​ស្រវឹង​ពេល​មក​ដល់​ផ្ទះ​រករឿង​ដេញ​វាយ​ប្រពន្ធ និង​កូន​ដោយ​មិនដឹង​មូលហេតុ​ព្រមទាំង​បាន​វាយ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​បណ្ដាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ធ្វើ​ឲ្យ​ប្រពន្ធ​កូន​ភ​យ័​ស្លន់ស្លោរ​ត់ទៅ​ដេក​ក្រៅ​ផ្ទះ​ទាំង​យប់​រក​ដេក​ពួន​មិន​បាន ក៏​សម្រេចចិត្តរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​គគីរ​ចុះ​ទៅ​ឃាត់ខ្លួន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ សមត្ថកិច្ច​បញ្ជាក់​ថា​ជនសង្ស័យ​រូប​នេះ​ឲ្យ​តែ​ស្រវឹង​តែងតែ​រករឿង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​កូន និង​ឪពុកក្មេក​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​៕