ចង់​បាន​ប្រយោជន៍​ទាំងនេះ សាក​ញ៉ាំ​មើម​ការ៉ុត​រាល់​ថ្ងៃ​ទៅ​

ចង់​បាន​ប្រយោជន៍​ទាំងនេះ សាក​ញ៉ាំ​មើម​ការ៉ុត​រាល់​ថ្ងៃ​ទៅ​

​មើម​ការ៉ុត អាច​បង្កើតបាន​ជា អាហារសម្រន់ ដ៏​អស្ចារ្យ​មួយ​បាន​។ អ្នក​អាច​ញ៉ាំ​វា​ទាំង​ឆៅ ឬ​ឆ្អិន​។ បើ​យើង​និយាយ​អំពី រសជាតិ​របស់​វា​វិញ ក្រៅពី​ផ្អែម​ហើយ ក៏​មាន​ភាព​ពេញនិយម សម្រាប់​មនុស្ស​ភាគច្រើន​ដែរ​។ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺថា អ្នក​គួរតែ​ញ៉ាំ​វា ដើម្បី​សុខភាព​។

សុខភាព​ខួរក្បាល​
សារធាតុ​ចម្រាញ់​ចេញពី​ការ៉ុត ត្រូវបាន​គេ​ស្គាល់​ថា មាន​ប្រយោជន៍​ក្នុង​ការគ្រប់គ្រង បញ្ហា​មិន​សូវ​មាន​បញ្ញា និង​ជួយ​ពង្រឹង​ដល់​ការចងចាំ​ទៀតផង​។ ការ​ញ៉ាំ​បន្លែ​ប្រភេទ​នេះ ច្រើន​ក៏​ជួយ​ផ្តល់​ភាព​ឆ្លាត​វៃ ដល់​មនុស្ស​វ័យ​កណ្តាល​បានដែរ​។

ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition បាន​រកឃើញថា របប​អាហារ​ជា​ប្រភេទ​រុក្ខជាតិ មាន​ទំនាក់ទំនង នឹង​សមត្ថភាព​ខាង​បញ្ហា​ច្រើន ជាពិសេស មនុស្ស​វ័យ​ចំណាស់​តែម្តង​។

ជំងឺ​បេះដូង​
ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​មាន​ពណ៌​លឿងចាស់​ច្រើន អាច​ជួយ​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​សរសៃឈាម​បេះដូង​រហូតដល់ ៣២ ភាគរយ​ឯណោះ​។

ពង្រឹង​ដល់​សុខភាព​ភ្នែក​
ការ៉ុត អាច​ជួយ​ការពារ បញ្ហា​មិន​មើល​ឃើញ​របស់​ភ្នែក ដែល​បង្កឡើង​ដោយ កង្វះ​វីតាមីន A បាន​។ រាងកាយ​នឹង​បំលែង​សារធាតុ Beta-carotene ទៅ​ជា​វីតាមីន A ដែល​មាន​សារៈសំខាន់ សម្រាប់​សុខភាព​ភ្នែក​តែ​ម្តង​។

ការ៉ុត អាច​បង្ការ​ជំងឺ​ខូច​ភ្នែក​ដោយ​ការ​ចាស់ជរា (Macular Degeneration) និង​ជំងឺភ្នែកឡើងបាយ​បាន​យ៉ាង​ល្អ​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
ការ៉ុត សម្បូរ​ទៅដោយ​ជាតិ​សរសៃ​រលាយ ដែល​ភាគច្រើន បានមក​ពី​សារធាតុ Pectin ហើយ​វា​អាច​ជា​ហេតុផល​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​។ អ្នក​ដែល​ញ៉ាំ​ការ៉ុត​មួយ​មើម​ធម្មតា​រាល់ថ្ងៃ រយៈពេល ៣ សប្តាហ៍ អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ពួកគេ បាន​យ៉ាង​អស្ចារ្យ​។

ការពារ​ថ្លើម​
សារធាតុ​ចម្រាញ់​ចេញពី​មើម​ការ៉ុត ប្រហែល​ជា​ជួយ​ការពារ​ថ្លើម ពី​ឥទ្ធិពល​ជាតិពុល ដែល​បានមកពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។

សុខភាព​មាត់​ធ្មេញ​
ការ៉ុត អាច​ជួយ​សម្អាត​ធ្មេញ តាមរយៈ​ការបង្កើន ការផលិត​ទឹកមាត់​។ ការ​ញ៉ាំ​ការ៉ុត នៅពេល​ញ៉ាំ​អាហារ​រួច ក៏​ប្រហែលជា​ជួយ​បន្ថយ អាការៈ​ធ្មេញ​ពុ​កបានដែរ​។

បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​
មើម​ការ៉ុត មាន​សារធាតុ Beta-carotene ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ ដែល​អាច​បន្ថយ ការ​ប្រឈម​នឹង ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ការសិក្សា​បាន​បញ្ជាក់ទៀតថា អ្នក​ដែល​មាន​ចំនួន សារធាតុ​មួយ​នេះ​ក្នុង​ឈាម​ច្រើន គឺ​អាច​អាំង​ស៊ុយ​លីន ធ្វើការ​កាន់តែ​ល្អ ជាង​អ្នក​ដែល​មិនសូវមាន​។

កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​
ការ៉ុត មាន​សារធាតុ Bioflavonoids និង Alphacarotene ដែល​មាន​ទំនាក់ទំនង នឹង​ការកាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក ជាពិសេស មហារីក​សួត​តែម្តង​។ ចូរ​ចាំ​ថា អ្នក​គួរតែ​ជ្រើសរើស អាហារ​បំប៉ន Carotenoids ចៀស​ជាង Beta-carotene ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង ដល់​អ្នក​ជក់បារី​។

សុខភាព​ស្បែក​
មើម​ការ៉ុត ពោរពេញ​ទៅដោយ សារធាតុ Beta-carotene​។ រាងកាយ​នឹង​បំលែង សារធាតុ​មួយ​នេះ ទៅ​ជា​វីតាមីន A ដែល​អាច​ជួយ​បង្ការ ការខូចខាត​របស់​កោសិកា និង​ការ​ចាស់​មុន​អាយុ​បាន​។ វា​ក៏​ជួយ​ការពារ​ស្បែក ពី​ការខូចខាត ដោយ​ពន្លឺព្រះអាទិត្យ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។