រាករូស​អញ្ជឹង គួរ​ញ៉ាំ​អាហារ​អ្វី​ទៅ ទើប​ឆាប់​ជា​វិញ​?

រាករូស​អញ្ជឹង គួរ​ញ៉ាំ​អាហារ​អ្វី​ទៅ ទើប​ឆាប់​ជា​វិញ​?

​សម្រាប់​រដូវក្តៅ វា​តែងតែ​មាន​ឱកាស បង្ក​រោគ​នៅ​ក្រពះ​ច្រើន ដូច្នេះ វា​នឹង​បង្ក​ជា​ការ​រាក​រូស​។ វា​ក៏​អាច​ក្លាយជា សុបិន្ត​អាក្រក់​បំផុត​មួយ​ដែរ ជាពិសេស បើសិន​ជា​អ្នក កំពុងតែ​ធ្វើ​ដំណើរ ទៅ​កន្លែង​ណាមួយ​។ ដូច្នេះ ខ្ញុំ​សូម​ណែនាំ នូវ​អាហារ​មួយចំនួន ដែល​អ្នក​គួរតែ​ទទួលទាន បើសិន​ជា​អ្នក ចង់​ឲ្យ​អាការៈរាក​រូសនេះ ស្រាកស្រាន្ត​ទៅវិញ​លឿន​។

ទឹកដូង​
ទឹកដូង ផ្ទុក​ទៅ​ដោយ​អេឡិចត្រូលីត្រ​ជាច្រើន ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់​នៅពេល​រាករូស​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​សម្រួល បញ្ហា​ក្រពះ​បាន តាមរយៈ​ការបន្ថយ​កម្រិត​អាស៊ីត​។

យ៉ា​អួរ​
យ៉ា​អួរ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​សម្រួល​ដល់​ភ្នាស កម្រាល​របស់​ក្រពះ តាមរយៈ​ផ្តល់​ភាព​ត្រជាក់​តែម្តង​។ យ៉ាងណាមិញ យ៉ា​អួរ ក៏​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អៗ ឬ​ប្រូ​បាយ​អូ​ទិច ដែល​អាច​ជួយ​ដល់​ការរំលាយ​អាហារ និង​បន្ថយ​អាស៊ី​ត ដែល​បង្កឡើង​ដោយ​បាក់តេរី​ដែរ​។

ក្រូច​
ផ្លែ​ក្រូច សម្បូរ​ជាតិ​សរសៃ និង​ជួយ​ដល់​ការរំលាយ​អាហារ​ទៀត ប៉ុន្តែ អ្វី​ដែល​ធ្វើឲ្យ​វា​ស័ក្តិសម សម្រាប់​អ្នក​រាករូស​នោះ គឺថា វា​មាន​ឥទ្ធិពល បន្ថយ​បញ្ហា​នៅលើ​ក្រពះ​បាន​យ៉ាង​អស្ចារ្យ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។