តាវ មីន​ស៊ឺ ព្រម​ទម្លាយ​ពាក្យសម្តី​កប់​ក្នុង​បេះដូង​

6 Videos


​បន្ទាប់ពី​សម្តែង​រឿង «​ស្នេហា ៤ ដួង​» កាលពី ១៥ ឆ្នាំមុន​មក បូករួម​ជាមួយនឹង​រូបរាង​ដ៏​សង្ហា និង ទេពកោសល្យ​សម្តែង​ពី​កំណើត លោក Jerry Yan ឬ គ្រប់គ្នា​ស្គាល់​ថា តាវ មីន​ស៊ឺ បានធ្វើ​ឲ្យ​កេ​រ្ត៍​ឈ្មោះ​របស់ខ្លួន​រីក​ស្គុះស្គាយ រហូតដល់​មហាជន​ជាច្រើន​នាក់​ស្គាល់​លោក ។​ ​យ៉ាងណាក្តី សមាជិក​ក្នុង​ក្រុម F4 ទាំងអស់​សុទ្ធតែ​កំពុង​ឈានចូល​វ័យ ៤០ ឆ្នាំ​ហើយ ។

តាវ មីន​ស៊ឺ ព្រម​ទម្លាយ​ពាក្យសម្តី​កប់​ក្នុង​បេះដូង​

M88


ជាក់ស្តែង សមាជិក​ក្នុង​ក្រុម F4 លោក Vanness Wu បាន​ក្លាយជា​ស្វាមី​គេ រួមជាមួយ​លោក Vic Chou ក៏បាន​ប្រកាស​អាពាហ៍ពិពាហ៍​ជាមួយ​មិត្តស្រី​ដែរ ហើយ​ពេលនេះ​កំលោះ​យូរ​ឆ្នាំ តាវ មីន​ស៊ឺ ក៏បាន​ប្រកាស​សេចក្តីស្រឡាញ់​ទៅ​នារី​ម្នាក់​ផងដែរ ដើម្បី​កុំ​ឲ្យ​ចាញ់​មិត្ត​រួម​ក្រុម ។

តាវ មីន​ស៊ឺ ព្រម​ទម្លាយ​ពាក្យសម្តី​កប់​ក្នុង​បេះដូង​

​យោងតាម​រយៈ​សារព័ត៌មាន គេ​បានដឹងថា លោក Jerry កំពុងមាន​ស្នេហា​លួចលាក់​ជាមួយនឹង​នាង Seanna Chang បន្ទាប់ពី​គេ​ចាប់បាន​ថា អ្នក​ទាំងពីរ​លួច​ជួបគ្នា​ស្ងាត់ៗ​នៅ​កាលីហ្វ័រ​ញ៉ា ។ លោក Jerry ក៏បាន​ចេញមុខ​បកស្រាយ​ចំពោះ​រឿងនេះ​ដែរ​ថា «​នៅក្នុង​ជម្រៅ​បេះដូង​ដ៏​សែន​ជ្រៅ​របស់ខ្ញុំ នាង​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់ ។

តាវ មីន​ស៊ឺ ព្រម​ទម្លាយ​ពាក្យសម្តី​កប់​ក្នុង​បេះដូង​

នាង​តែងតែ​នៅក្បែរ​ខ្ញុំ មិន​ថា​កំឡុងពេល​ណាក៏ដោយ ទាំង​ពេល​សប្បាយ និង ពេល​លំបាក ។ នាង​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ជួយ​ខ្ញុំ តាមរយៈ​វិធី​គ្រប់យ៉ាង​ដែល​នាង​អាច​ធ្វើបាន​» ។ ទោះបីជា​លោក Jerry មិនបាន​បញ្ជាក់​ពី​ទំនាក់ទំនង​ពួកគេ​ទាំងពីរ តែ​គេ​សុទ្ធតែ​អាច​សន្និដ្ឋានបានថា អ្នក​ទាំងពីរ​គឺ​មិន​ត្រឹមតែ​មិត្តភក្តិ​នោះទេ ៕ ថា​វរិ​ទ្ធ​