បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

6 Videos


​ព្យុះ​ព័ត៌មាន​ដែល​ល្បី​និយាយ​ពី​តារាចម្រៀង ខេមរៈ ស្រី​ពៅ មាន​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ​កាលពី​កន្លងមក នៅពេលនេះ​ហាក់​ស្ងប់ស្ងាត់​បន្តិច​ហើយ​បន្ទាប់ពី​មានការ​ចេញមុខ​បកស្រាយ​ជា​បន្ត​បន្ទាប់ពី​សំណាក់​បងប្រុស​ទាំងពីរ​របស់​នាង ហើយ​សារ​ចុងក្រោយ​លោក ខេមរៈ សិរីមន្ត ក៏​ទទួលស្គាល់​ដែរ​ថា ខេមរៈ ស្រី​ពៅ មាន​ជំងឺ​មែន តែ​ជា​ប្រភេទ​ជំងឺ​ក្រពះ និង បំពង់​-​ក ។ ដោយឡែក​សម្រាប់​ពេល​ថ្មីៗ​នេះ​ទៀត ស្រាប់​តែមាន​លេចឮ​ល្បី​មកទៀត​ហើយ​ទាក់ទង​នឹង​ការបាត់​ខ្លួន​របស់​តារាចម្រៀង​រូបនេះ ដោយមាន​គេ​ខ្សឹបខ្សៀវ​គ្នា​ថា ខេមរៈ ស្រី​ពៅ មា​នស​ម្ព័​ន​ស្នេហា​លាក់​មុខ ច្រើនជាង​ឈឺក្រពះ និង បំពង់​-​ក ។ តើ​ព័ត៌មាន​បែកធ្លាយ​នេះ​ជាការ​ពិត​ឬទេ​?

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

M88


​រហូតមកដល់​ពេលនេះ ខេមរៈ ស្រី​ពៅ កំពុង​សម្រាក​ព្យាបាល​ឯ​ប្រទេស​ថៃ​នៅឡើយ ហើយ​ថ្មីៗ​នេះ លោក ខេមរៈ សិរីមន្ត បានឱ្យដឹងថា គ្រូពេទ្យ​បានឱ្យ​ប្អូនស្រី​លោក​ចេញពី​មន្ទីរពេទ្យ​ហើយ ប៉ុន្តែ​មិនទាន់​វិលត្រឡប់​មកពី​ស្រុក​វិញ​ទេ ដោយហេតុ​លោក​ចង់ឱ្យ ស្រី​ពៅ នៅ​តាមដាន​សុខភាព​មួយរយៈ​ទៀត ដើម្បីឱ្យ​ជំងឺ​របស់​នាង​ឆាប់​ជាសះស្បើយ ដោយ​នាង​បាន​សំងំ​រស់នៅក្នុង​ខុន​ដូ​មួយកន្លែង​នៅ​ទីនោះ ។​

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

​ស្រប​ពេលដែល​តារាចម្រៀង ខេមរៈ ស្រី​ពៅ កំពុង​សម្រាក​តាមដាន​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​តាម​ការអះអាង​របស់លោក ខេមរៈ សិរីមន្ត នោះ ថ្មីៗ​នេះ ពោលគឺ​នៅ​កំលុង​ខែមីនា​នេះ មាន​លេចឮ​នូវ​ព័ត៌មាន​ខ្សឹបខ្សៀវ​ពី​ចង្កោម​អ្នកសិល្បៈ​ក្នុង​ពិធីជប់លៀង​មួយ​ថា ការ​សំងំ​លាក់ខ្លួន​ពួន​អាត្មា​របស់ ខេមរៈ ស្រី​ពៅ ទំនង​ប្រហែល​មកពី​រឿង​ស្នេហា​លាក់​មុខ ច្រើនជាង​រោគ​ផង​ក៏​មិនដឹង ។​

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

​បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានឱ្យដឹងថា មាន​ពី​ពិធី​ការិនី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់ថា តារាចម្រៀង ខេមរៈ ស្រី​ពៅ មាន​ដៃគូ​ស្នេហា​ដ៏​កំបាំងមុខ និង មាន​ឥទ្ធិពល​ម្នាក់ ដែល​គេ​ចង់ឱ្យ​នាង​សម្រាក​ពី​សិល្បៈ​មួយរយៈ ដើម្បី​រឹតចំណង​ស្នេហ៍ ។ រីឯ​អ្នកសិល្បៈ​មួយចំនួនទៀត​បាន​ទម្លាក់​ការសង្ស័យថា ការ​ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ​របស់​តារាចម្រៀង​រូបនេះ​គឺមាន​លំនាំ​ស្រដៀង​នឹង​បាត់​ខ្លួន​របស់​តារាចម្រៀង​រួម​ទ្រនំ សុខ ពិសី កាលពី ២ ឬ ៣ ឆ្នាំមុន​ដែរ ។​

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

​ទាក់ទង​នឹង​ព័ត៌មាន​អាស្រូវ​លេចឮ​ខ្សឹបខ្សៀវ​រឿង ខេមរៈ ស្រី​ពៅ មាន​ស្នេហា​ច្រើនជាង​មាន​រោគា​នេះដែរ លោក ខេមរៈ ភិ​រុណ និង លោក ខេមរៈ សិរីមន្ត បាន​ច្រានចោល ដោយ​និយាយថា ព័ត៌មាន​លេចឮ​នេះ​ជា​ព័ត៌មាន​ដែលមាន​ចេតនា​ចង់​បង្ករឿង​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្អូនស្រី​លោក ហើយ​លោក​ក៏​នៅតែ​អះអាង​ដដែល​ថា ខេមរៈ ស្រី​ពៅ ឃ្លាត​ឆ្ងាញ​ពី​ឆាក​សិល្បៈ​ដោយសារ​ជំងឺ ហើយ​ឆាប់ៗ​នេះ​នាង​នឹង​វិល​ត្រឡប់មក​ទឹកដី​កំណើត​វិញ ប៉ុន្តែ​នៅពេលនេះ​នាង​កំពុង​សម្រាក​លម្ហែកាយ​នៅ​ប្រទេស​ថៃ​នៅឡើយ រីឯ​ការវិល​ត្រឡប់មក​ជាន់​ឆាក​សិល្បៈ​នៅពេលណា លោក​មិនទាន់​ប្រាកដ​ទេ ។​

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

​ទោះបី​ត្រឹម​ជា​ព័ត៌មាន​ខ្សឹបខ្សៀវ​ក៏ដោយ សម្រាប់​មតិ​របស់​មហា​ជន​នៅតែ​ទទូច​សុំឱ្យ​មានការ​បកស្រាយ​ចេញពី​មាត់​ផ្ទាល់​របស់ ខេមរៈ ស្រី​ពៅ ច្រើនជាង​បងប្រុស ព្រោះ​ពួកគេ​នៅតែ​មិនទាន់​អស់ចិត្ត​នៅឡើយ​ទាក់ទង​នឹង​ព្យុះ​ព័ត៌មាន​បោកបក់​លើ​នាង​កន្លងមក ហើយ​សម្រាប់​រឿងនេះ​ទៀតសោត​ក៏​រឹតតែ​ត្រូវឱ្យ​នាង​ចេញមុខ​មក​បំភ្លឺ​ដែរ ចៀសវាង​កា​រប​ង្កូ​ច​កេរ្តិ៍ឈ្មោះ​នាង​ដោយ​គ្មាន​ការពិត​ដូច្នេះ ។​

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?

​យ៉ាងណា​មហាជន​ក៏​នៅតែមាន​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​នាង​ដដែល ហើយក៏​សង្ឃឹម និង ជូនពរ តារាចម្រៀង ខេមរៈ ស្រី​ពៅ ឱ្យ​ឆាប់​ជា​ពី​រោគា និង ឆាប់​បាន​វិល​ត្រឡប់មក​អុកឡុក​ពិភព​សិល្បៈ​ចម្រៀង​សាជាថ្មី ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ដែល​គាំទ្រ​នាង​បន្តទៀត​ផងដែរ ៕ សាកល

បែកធ្លាយ​មូលហេតុ​ថ្មី​នៃ​ការបាត់​មុខ ខេមរៈ ស្រី​ពៅ ពីលើ​បញ្ហា​ជំងឺ​ឈឺក្រពះ និង បំពង់​-​ក​?