គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​

6 Videos


តារា​ស្រី​ដ៏​ស្រស់ស្អាត និង ជា​ពិធី​ការិនី​ពូកែ​វោហារ​ស័ព្ទ ចំណាប់​គ្រប់ការ​សម្ដែង គង់ សុជាតិ ពិតជា នៅតែ​ស្រស់ស្អាត និង គួរ​ឲ្យ​ក្នាញ់ ពិសេស​ពេលដែល​អ្នកនាង​ស្លៀកពាក់​រូប​វែង​អូស​ដី​បែបនេះ ទៀត ស្រួល​មិន​ស្រួល​មាន​អ្នកខ្លះ​ច្រឡំ​សុំ​ស្រឡាញ់​តារា​ស្រី​រូបនេះ នៅមុខ​ស្វាមី​ផង​ក៏​មិនដឹង ។​

គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​

M88


​បើតាម​រូបភាព​ដែល​បាន​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Instagram របស់ គង់ សុជាតិ នោះ សម្រស់​របស់​តារា​សម្ដែង​ស្រី​រូបនេះ ពិតជា​នៅតែ​ស្រស់ស្អាត នៅពេលដែល​បាន​គ្រង​នូវ​ឈុត រូប​វែង​អន្លាយ​អូស​ដី ពណ៌​ផ្កាឈូក អមដោយ​បូ​ចង​ចង្កេះ​យ៉ាង​ធំ ជាមួយនឹង​ស្បៃ​ស្ដើង​រុំ​ដៃ​ពីលើ ស្មា​ចុះមក ដោយមាន​ចំហ​ត្រង់​រង្វង់​-​ក បញ្ចេញ​ផ្នែក​ខ្លះ​នៃ​ល្វែងលើ ពិតជា​បានធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង ពិធី​ទាំងមូល ជញ្ជក់មាត់ ថ្លែង​សរសើរ​នាង​មិន​ដាច់​នោះឡើយ ។​

គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​

​ជាមួយនឹង​ការចូលរួម​ក្នុង​ពិធីមង្គលការ​នេះ គេ​ក៏​ឃើញ​គ្រួសារ​អ្នកនាង គង់ សុជាតិ ដែលមាន​ស្វាមី របស់​នាង​លោក ជា វិបុល និង កូនស្រី​របស់​នាង​ផងដែរ ។ គេ​ឃើញ​លោក ជា វិបុល តែង​ញញឹម ខ្ជិ​ប ពេល​បាន​នៅ​ជិត​ប្រពន្ធ​ខ្លួន ដែល​កំពុងតែ​បង្អួត​សម្រស់​របស់​នាង ជាមួយនឹង​ស្រី​ស្អាត​នានា ក្នុង​ពិធី​នោះ ។​

គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​

​សូមបញ្ជាក់ថា បើទោះជា​វ័យ​របស់​តារា​ស្រី​រូបនេះ កាន់តែ​ជ្រេរ​ក្ដី តែ​សម្រស់​របស់​អ្នកនាង​បែរជា កាន់តែ​ស្អាត និង​គួរ​ឲ្យ​ក្នាញ់​ថែមទៀត ពិសេស​រឿង​ចំណងស្នេហា​គ្រួសារ​ទៀតសោត ក៏ត្រូវ​បាន មហាជន​ទូទៅ ក៏ដូចជា​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន តែង​លាន់មាត់​សរសើរ​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ ស្រឡាញ់គ្នា​ចាក់ទឹកមិនលិច​ឡើយ ៕ ខេមរា​

គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​

គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​

គង់ សុជាតិ ស្លៀក​មួយឈុត​នេះ ដូច​ក្រមុំ​