សៅ ឧត្ដម បង្ហើប​សំនៀង «​រៀបការ​ថ្ងៃ​ណា​?» (​មាន​វីដេអូ​)​

6 Videos


អតីត​បេក្ខភាព​ដ៏​លេចធ្លោ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol សៅ ឧត្ដម បាន​បកស្រាយ​
​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​រៀបការ​ថ្ងៃ​ណា​?» ធ្វើឱ្យ​សាធារណជន​លាន់មាត់​សរសើរ​មិនធម្មតា​ឡើយ ចំពោះ​ទឹកដម​សំឡេង​ផ្អែម​ពីរោះ​រណ្ដំ​របស់​បុរស​ស​ង្ហា​សម្បុរ​ស្រអែម​ម្នាក់នេះ ។​

M88


សៅ ឧត្ដម បង្ហើប​សំនៀង «​រៀបការ​ថ្ងៃ​ណា​?» (​មាន​វីដេអូ​)​

​រហូតមកទល់​ពេលនេះ ទោះបីជា​មានការ​គាំទ្រ​ខ្លាំង​ពី​មហាជន និង មានការ​បើកឱកាស​ពី​សំណាក់​បណ្ដា​
​ផលិតកម្ម​ផ្សេងៗ​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​អតីត​បេក្ខភាព Cambodian Idol មាន​ប្រវត្តិ​មកពី​ខេត្តស្វាយរៀង​
​រូបនេះ នៅ​មិនទាន់​សម្រេចចិត្ត​ចូល​ជ្រក​ក្នុង​ផលិតកម្ម​ណាមួយ​នៅ​ឡើង ដោយ​កន្លងមក​លោក​ធ្លាប់បាន​បញ្ជាក់ ហេតុផល​ថា លោក​នៅជាប់​កុងត្រា​ជាមួយ​កម្មវិធី Cambodian Idol មួយឆ្នាំ​ពេញ គឺ​រហូត​ខែធ្នូ ឆ្នាំ ២០១៦ ឯណោះ​ទើប​លោក​ផុត​កុងត្រា ។​

សៅ ឧត្ដម បង្ហើប​សំនៀង «​រៀបការ​ថ្ងៃ​ណា​?» (​មាន​វីដេអូ​)​

​ទោះបីជា​តារាចម្រៀង​ឯករាជ្យ​មិនទាន់មាន​ផលិតកម្ម​ជា​ទ្រនំ​ពិតមែន តែ​តារា​វ័យ ២៩ ឆ្នាំ​រូបនេះ ហាក់​ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទ​ស្សិ​ក​ជន ដែល​កន្លងមក​តាមរ​យៈ​ការប្រគំ​តន្ត្រី និង កម្មវិធី​កម្សាន្ដ​សិល្បៈ​ផ្សេងៗ គឺ​មិនសូវ​ដែល​អាក់ខាន​វត្តមាន​លោក​ចូលរួម​ឡើយ ។ លោក​ក៏​ធ្លាប់បាន​ទម្លាយ​ឱ្យដឹងថា លោក​នឹង​ចេញ​
​បទ​ចម្រៀង​ថ្មី​ផ្ទាល់ខ្លួន​បង្ហាញ​ដល់​ទ​ស្សិ​ក​ជន​ដែរ​កាលពីពេល​កន្លងមក តែ​រហូត​មកទល់ពេលនេះ នៅ​មិនទាន់មាន​បទ​ថ្មី​ផ្ទាល់ខ្លួន​ណាមួយ ចេញផ្សាយ​ជា​សាធារណ​នៅ​ឡើង ។ ទោះបីជា​យ៉ាងណា ទ​ស្សិ​ក​ជន ដែល​គាំទ្រ​រូបលោក ក៏​នៅតែ​ទន្ទឹងរង់ចាំ​ស​ម្ធិ​ផល​ថ្មី​របស់លោក​ជានិច្ច ។ ភូមិន្ទ​

សៅ ឧត្ដម បង្ហើប​សំនៀង «​រៀបការ​ថ្ងៃ​ណា​?» (​មាន​វីដេអូ​)​

សៅ ឧត្ដម បង្ហើប​សំនៀង «​រៀបការ​ថ្ងៃ​ណា​?» (​មាន​វីដេអូ​)​

សៅ ឧត្ដម បង្ហើប​សំនៀង «​រៀបការ​ថ្ងៃ​ណា​?» (​មាន​វីដេអូ​)​

​ចង់ដឹងថា ការបកស្រាយ​បទ «​រៀបការ​ថ្ងៃ​ណា​?» របស់លោក​មានការ​ទា​ក់​ទាញ​កម្រិតណា​នោះ សូម​សណ្ដាប់​ចម្រៀង​ខាងក្រោម​ទាំងអស់គ្នា ៖

 

រៀបការថ្ងៃណា – សៅ ឧត្តមរៀបការថ្ងៃណា – សៅ ឧត្តមជាការសំណូមពរពីប្រិយមិត្ត Nany Roth—-ស្តាប់បទចម្រៀងថ្មីៗ៖ http://jomnor.com

Posted by Khmer Song on Monday, March 21, 2016