ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?

6 Videos


​ក្រៅពី​ពិធី​ការិនី​ដ៏​មាន​ឥទ្ធិពល​និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មក​នោះ អ្នកនាង យុគ ចិន្តា ក៏​ត្រូវគេ​ចាត់ទុកជា​តារា​ស្រី ដែលមាន​ការតុបតែង​ខ្លួន​បាន​សក្តិសម​មិន​ថា ការ​ស្លៀកពាក់​ចូលរួម​កម្មវិធី ក្នុង​ឬ​ក្រៅ​សិល្បៈ​នោះឡើយ ។ មិនតែប៉ុណ្ណោះ អ្នកនាង​ក៏​និយម​ប្រើប្រាស់​សម្ភារៈ ដែលមាន​ម៉ាក​ល្បីៗ ។ គ្រាន់តែ​កាបូប​របស់​អ្នកនាង​មានតម្លៃ​រហូតដល់​ទៅ​ជាង ៣០០០ ដុល្លារ ។​

ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?

M88


​កន្លងមក​អ្នកនាង​យុគ ចិន្តា ត្រូវបាន​គេ​ចាត់ទុកជា​សិល្បការិនី​មួយរូប ដែល​និយម​នូវ​ការ ប្រើប្រាស់ សម្ភារៈ​ទាន់សម័យ ដែលមាន​ម៉ាក​ល្បីៗ​មិន​ថា រថយន្ត កាបូប ស្បែកជើង​ឬ​គ្រឿងសំអាង​នោះទេ ។ ពិធី​ការិនី រូបនេះ​បាន​ប្រាប់ថា សម្រាប់​ផលិតផល​គ្រឿងសំអាង ដែល​អ្នកនាង​តែងតែ​ប្រើប្រាស់​ជាប្រចាំ​នោះ​គឺ​ម៉ាក Mac និង Chanel ។ ដោយឡែក​សម្រាប់​គ្រឿង​លំអរ​ដែល​មិត្ត​នារី​គ្រប់រូប​មិនអាច​មើលរំលង​បាន​នោះ​គឺ​កាបូប​អ្នកនាង​និយម​ប្រើ​គ្រប់​ម៉ាក សុទ្ធតែ​ម៉ាក​ល្បីៗ ។

ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?

អ្នកនាង យុគ ចិន្តា ប្រាប់ថា សម្រាប់​កាបូប​ដែល​អ្នកនាង ប្រើ ប្រាស់ ជាប្រចាំ​និង​កាន់​ចូលរួម​នៅក្នុង​កម្មវិធី​នានា​នោះ អ្នកនាង​ចូលចិត្ត​ប្រើ​គ្រប់​ម៉ាក​អោយតែ​មើលទៅ​ឃើញ​ស្អាត និង ស្រលាញ់ ។ កាបូប​ដែល​ថ្លៃ​បំផុត​សម្រាប់​អ្នកនាង​ប្រើ​គឺមាន​តម្លៃ​ជាង ៣០០០ ដុល្លារ ។ តែ​យ៉ាងណា​អ្នកនាង​ប្រាប់ថា មាន​ច្រើន​រាប់មិនអស់​នោះទេ ។​ ​រហូតមកដល់​ពេលនេះ មិនទាន់មាន​ពិធី​ការិនី​រួប​ណា​អាច​ប្រជែង​ជាមួយ​អ្នកនាង​យុគ ចិន្តា បាន​នៅឡើយ​ទេ ។

ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?

អ្នកនាង​នៅតែ​ជា​ពិធី​ការិនី ដែល​ខ្លាំង​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ក្រៅពី​ពិធី​ការិនី អ្នកនាង​ក៏​ជា​អ្នក​ផលិតកម្ម​វិធី​ផងដែរ ។ ភាគច្រើន​អ្នកនាង​កាន់​កម្មវិធី​ធំៗ​ជា​កម្មវិធី​ផ្សាយ​ផ្ទាល់​មានដូចជា​«​តន្ត្រី​ថ្ងៃអាទិត្យ​»«​មន្ត​ស្នេ​ហ៏​សំនៀង​»​ជាដើម​។​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ អ្នកនាង​ត្រៀម​និង​ផលិត​កម្មវិធី​ថ្មីៗ​បន្ថែមទៀត ។ ភាគច្រើន​ជា​កម្មវិធី​ដែល​ជួយ​ដល់​សង្គម ៕​ចេ​នី​

ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?ដឹង​អត់​ពិធី​ការិនី យុគ ចិន្តា ប្រើ​កាបូប​ថ្លៃ​ជាងគេ តម្លៃ​ប៉ុន្មាន​?