Manny Pacquiao ត្រូវហាមឃាត់ មិនឲ្យ ចូលផ្សារទំនើបមួយ ព្រោះមើលងាយមនុស្ស ស្រលាញ់ភេទដូចគ្នា

ហ្វីលីពីន៖ ដោយសារមើលងាយនិង ប្រដូចមនុស្សស្រលាញ់ ភេទដូចគ្នាទៅនឹងសត្វធាតុ អ្នកប្រដាល់ជើងខ្លាំង នៅអាស៊ី  Manny Pacquiao ត្រូវបានហាមឃាត់ មិនឲ្យចូលក្នុងផ្សារទំនើប ដ៏ធំមួយនៅ ក្រុងឡូអេនជីឡេស ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនាឆ្នាំ២០១៦នេះថា អ្នកប្រដាល់ជើងខ្លាំង របស់ហ្វីលីពីន ដែលកំពុងក្លាយខ្លួន ជាអ្នកនយោបាយ Manny Pacquiao ត្រូវហាមឃាត់មិន ឲ្យចូលក្នុងផ្សារ ទំនើបធំមួយឈ្មោះ The Grove នៅក្រុងឡូសអេនជីឡេស ក្រោយអ្នកប្រដាល់ វ័យ៣៧ឆ្នាំ រូបនេះនិយាយថា មនុស្សស្រលាញ់ភេទដូចគ្នា គឺអន់ជាងសត្វទៅទៀត ដែលការនិយាយមើលងាយ បែបនេះបានប៉ះពាល់ដល់ អារម្មណ៍ មនុស្សជាច្រើន ដែលគាំទ្រការស្រលាញ់ដូចគ្នា ។

លោក Rick Caruso ម្ចាស់ផ្សារទំនើប The Grove បានប្រកាសថា“ចាប់ពីពេលនេះទៅ Pacquiao មិនត្រូវបានស្វាគមន៍ មកក្នុងផ្សារ The Grove នេះទៀតទេ ព្រោះវាធ្វើឲ្យមនុស្សភេទទីបី និងអ្នកស្រលាញ់ភេទដូចគ្នា ជាច្រើនដែលចូលមកទីនេះ មានអារម្មណ៍មិនល្អ”។

នេះមិនមែនជាលើកទី១ទេសម្រាប់ Pacquiao ដែលត្រូវហាមឃាត់មិនឲ្យ ចូលផ្សារទំនើប គឺកាលពីឆ្នាំ២០១២ អ្នកប្រដាល់រូបនេះ ត្រូវហាមឃាត់មិន ឲ្យចូលក្នុងផ្សារទំនើប មួយផងដែរ ក្រោយនិយាយថា គួរតែយកអ្នក ស្រលាញ់ភេទដូចគ្នា ទៅសម្លាប់ចោល ៕

Manny Pacquiao ត្រូវហាមឃាត់ មិនឲ្យ ចូលផ្សារទំនើបមួយ ព្រោះមើលងាយមនុស្ស ស្រលាញ់ភេទដូចគ្នា

Manny Pacquiao ត្រូវហាមឃាត់ មិនឲ្យ ចូលផ្សារទំនើបមួយ ព្រោះមើលងាយមនុស្ស ស្រលាញ់ភេទដូចគ្នា

Manny Pacquiao ត្រូវហាមឃាត់ មិនឲ្យ ចូលផ្សារទំនើបមួយ ព្រោះមើលងាយមនុស្ស ស្រលាញ់ភេទដូចគ្នា

  • Manny Pacquiao ត្រូវហាមឃាត់ មិនឲ្យ ចូលផ្សារទំនើបមួយ ព្រោះមើលងាយមនុស្ស ស្រលាញ់ភេទដូចគ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កំសាន្ត