កែវ សុខផេង ប្រាប់ពីមូលហេតុមិន បានទៅប្រកួតនៅ ស៊ីរី

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះ បានចេញដំណើរទៅប្រកួត បង្គ្រប់កិច្ចក្នុងវគ្គ ជម្រុះពានរង្វាន់ FIFA World Cup Russia 2018 ជាមួយស៊ីរី នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ដែលធ្វើឡើងនៅប្រទេស អូម៉ង់។

ទន្ទឹមជាមួយនឹងការធ្វើ ដំណើររបស់ក្រុមជម្រើសជាតិ ទៅកាន់អូម៉ង់ នោះ កែវ សុខផេង ក៏បានប្រាប់ពីមូលហេតុ ដែលខ្លួនមិនបានទៅលេង ជាមួយនឹងក្រុមជម្រើសជាតិ ។

កែវ សុខផេង បានសរសេរនៅលើហ្វេសប៊ុក ខ្លួនកាលពីរាត្រីម្សិលមិញថា «នៅមិនដល់ ១០ ម៉ោងទៀតជម្រើសជាតិកម្ពុជា ត្រូវឡើងយន្តហោះទៅស៊ីរី ! ឱកាសជាច្រើនលើកច្រើនសារ បានកន្លងទៅយ៉ាងឆាប់រហ័ស ,

ឈឺជើងយូយ៉ាងនេះហេតុអ្វី? ខ្ញុំគ្មានវត្តមានទៅជួយ ជម្រើសជាតិខ្ញុំនៅស៊ីរីទេ! ការប្រកួត Match ចុងក្រោយក្នុងវគ្គ ជម្រុះបឋមក្នុងពូល FIFA WORLD CUP RUSSIA 2018 ក៏មិនអាចលេងបានដែរ សុំវត្ថុស័ក្កសិទ្ធ មេត្តាជួយឲ្យជើង ខ្ញុំឆាប់ជាផងចុះ !» ៕