ប៊ុត សីហា បដិសេធ ព័ត៌មានជិតរៀបការ

ប៊ុត សីហា អះអាងថា លោកមិនទាន់មាន គម្រោងរៀបការអ្វីនោះទេ ហើយការលើកឡើង តគ្នាកន្លងមកជាព័ត៌មានមិនពិត។

ប៊ុត សីហា បដិសេធ ព័ត៌មានជិតរៀបការ

“ខ្ញុំអត់មានគម្រោង រៀបការដូចគេនោះទេ មិនទាន់ដល់ពេល គេចេះតែថាទេ ចង់នៅបន្តិចទៀតសិន”។ សីហា ថ្លែងមកកាន់ Sabay។ ជយលាភី The Voice Cambodia រដូវកាលទី១រូបនេះបន្តថា ការងារសិល្បៈមិនទាន់រឹងមាំ ចំណូលក៏មិនទាន់បានច្រើន ដែលអាចឱ្យរូបគេគិតគូរ ពីរឿងរៀបការនោះឡើយ ខណៈបច្ចុប្បន្ន លោកមានការ មមាញឹក ច្រៀងតាមខេត្ត ដើម្បីសន្សំលុយ។

ប៊ុត សីហា អះអាងថា អាចនឹងគិតគូររឿងរៀបការក្នុងអំឡុង ២ ឬ ៣ឆ្នាំទៀត បន្ទាប់ពីការងារសិល្បៈ កាន់តែ រីកចម្រើនទៅមុខ និងមានលទ្ធភាព គ្រប់គ្រាន់។ ម្យ៉ាងទៀត លោករង់ចាំធ្វើពិធីបុណ្យធំ ឧទ្ទិសកុសលដល់ វិញ្ញាណក្ខន្ធឪពុក រួចរាល់សិន។ គម្រោងធ្វើបុណ្យធំនោះ ប្រហែលជារៀបចំ ឡើងនៅឆ្នាំក្រោយនេះ នាស្រុក កំណើតខេត្តកំពង់ស្ពឺ៕

ប៊ុត សីហា បដិសេធ ព័ត៌មានជិតរៀបការ

ដោយៈsabay