Yoshi អ្នក​ប្រយុទ្ធ​ Ninja Warrior ​វ័យ​ក្មេង​ដ៏​គួរ​ឲ្យ​ស្រលាញ់

Yoshi គឺ​ជា​ក្មេង​ប្រុស​អាយុ ៣ ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ដែល​ចូល​ចិត្ត​កម្មវិធី​ American Ninja Warrior បំផុត ហើយ​គេ​ត្រូវ​បាន​​លោក Steve Harvey អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ Little Big Shots  ដើម្បី​​បង្ហាញ​សមត្ថភាព​របស់​គេ។

មុន​នឹង​ចូល​រួម​នៅ​ក្នុង​កម្មវិធី Little Big Shots ក្មេង​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​នេះ​បាន​វឹក​ហាត់​ជាមុន​នូវ​ការ​សម្ដែង​ត្រាប់​តាម​សកម្មភាព​នៅ​ក្នុង​កម្មវិធី American Ninja Warrior ។ ជាមួយ​នឹង​ការ​និយាយ​ស្ដី​ និង​កាយ​វិការ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ រូបគេ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​បាន​ទស្សនា​ផ្ទុះ​សំណើច​ សើច​លាន់​លឺ​រំពង​ពេញ​ ស្ទូតឌីយូ​នៃ​កម្មវិធី Little Big Shots។

ក្នុង​នោះ​ក៏​មាន​វត្តមាន​​របស់​លោក Akbar Gbaja-Biamila ដែល​ជា Co-Host នៃ កម្មវិធី American Ninja Warrior ផង​ដែរ។ ហើយ​វត្តមាន​របស់​លោក​ក៏​បាន​ធ្វើ​ឲ្យ​ Yoshi ដែល​ Fan ផ្កាប់​មុខ​នៃ​កម្មវិធី​នេះ​រំភើប​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។

ទស្សនា​សកម្មភាព​នៃ​ការ​សម្ដែង​របស់​ Yoshi នឹង​សកម្មភាព​ទាំង​មូល​នៃ​កម្មវិធី​នេះ​ផង​ដែរ ៖​

ប្រែសម្រួល ៖ ជលស័យ

  • Yoshi អ្នក​ប្រយុទ្ធ​ Ninja Warrior ​វ័យ​ក្មេង​ដ៏​គួរ​ឲ្យ​ស្រលាញ់已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កំសាន្ត
Tags: