អត្ថប្រយោជន៍​ច្រើន​ណាស់​ពី​ម្អម​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក!

ម្អម​​ជា​រុក្ខជាតិ​មួយ​ប្រភេទ​មាន​ដើម​ទាប​ប្រមាណ​ពី​10​ទៅ​15​សង់ទីម៉ែត្រ​ដែល​វា​មាន​ស្លឹក​តូច​និង​មាន​ផ្កា​ពណ៌​ស្វាយ​ហើយ​ច្រើន​ឃើញ​មាន​ដុះ​នៅ​ក្នុង​ស្រែ​នា​រដូវ​ច្រត់​កាត់​ស្រូវ។ដែល​វា​បាន​បន្សាយ​ក្លិន​ឈ្ងុយ​ក្រអូប​ប្រហើរ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ការងារ​បាន​មួយ​កម្រិត​ផង​ដែរ។ហើយ​ម្អម​ត្រូវ​បាន​យក​មក​ធ្វើ​ជា​គ្រឿង​ផ្សំ​បន្ថែម​ក្នុង​មុខ​ម្ហូប​ដើម្បី​ជួយ​បង្កើន​ក្លិន​ រស់​ជាតិ និង​សម្រស់​បាន​មួយ​កម្រិត​ទៀត​ដែល​គួរ​ជា​ទី​បរិភោគ។មិន​តែ​ប៉ុណ្ណោះ​ម្អម​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ផង​ដែរ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ។ពិត​ណាស់​ម្អម​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​មាន​ដូច​ខាង​ក្រោម​៖​

ម្អម​មាន​ផ្ទុក​សារធាតុ​កាល់ស្យូម​ដែល​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹងមាំ
ជួយ​ការពារ​មុខ​របួស​ដែល​មុត​ឲ្យ​ឈាម​ឆាប់​កក
ជួយ​សម្រួល​ដល់​កម្រិត​កន្ត្រាក់​នៃ​ចង្វាក់​បេះដូង​ឲ្យ​ប្រក្រតី
វីតាមីន​C ​បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សុំា​នៃ​រាងកាយ​ប្រឆាំង​និង​ជំងឺ​ផ្សេងៗ
វីតាមីន​E​ជួយ​ទប់ស្កាត់​ភាព​ឆាប់​ចាស់​ បំបាត់​ស្លាក​ស្នាម​និង​ការពារ​កាំ​រស្មី​UV
វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​និង​ជួយ​ប្រឆាំង​កោសិកា​ជំងឺ​មហារីក
វីតាមីន​K​ជួយ​ការពារ​និង​ព្យាបាល​សន្លាក់
វីតាមីន​B​បាន​ជួយ​ក្នុង​ការ​បង្កើន​ភាព​ចង​ចាំ​បាន​ល្អ

ជាតិ​អ៊ីយ៉ូដ​បាន​ជួយ​ផលិត​អរម៉ូន​ទីរ៉ូអ៊ីត​ដែល​ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ខួរ​ក្បាល
ជួយ​ឲ្យ​ពិសា​បាយ​ឆ្ងាញ់​និង​សម្រាន្ត​លក់​ស្រួល
ជួយ​កម្ចាត់​កូឡេស្តេរ៉ុល​ខ្ពស់​ក្នុង​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺ​បេះដូង​និង​គ្រួស​ក្នុង​តម្រង​នោម
បាន​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ឲ្យ​មាន​ស្ថេរ​ភាព
ក្លិន​ឈ្ងុយ​ប្រហើរ​របស់​ម្អម​បាន​ជួយ​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​ឲ្យ​ធូរ​ស្រាល​និង​អារម្មណ៍​ស្រស់​ថ្លា
ជួយ​បណ្ដេញ​ជាតិ​ពុល​ក្នុង​រាង​និង​ជួយ​ព្យាបាល​អាការៈ​ហើម​ពោះ​ឲ្យ​ដើរ​ខ្យល់​ស្រួល
ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​ផ្ដាសាយ​ ក្អក ​និង​អាការៈ​គ្រុន​ក្ដៅ
អត្ថបទ ៖ Mr.Samrach

  • អត្ថប្រយោជន៍​ច្រើន​ណាស់​ពី​ម្អម​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក!已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:វីដេអូ
Tags: