ប្រជាការពារម្នាក់របួសធ្ងន់ ដោយ២កាំបិតបុ័ងតោ

ខេត្តមណ្ឌលគិរី ៖ ប្រជា​ការពារ​ភូមិ​ម្នាក់ ត្រូវ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​កាប់​នឹង​កាំបិត​បុ័ង​ង​តោ បណ្តាល​ឲ្យ​រង​របួសធ្ងន់  នៅ​ចំណុច​ភូមិ​ឈួ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​ម​ណ្ឌ​គី​រី និង​កំពុង​សង្គ្រោះ​នៅ​ក្ន​ង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះ​ញែក កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ ។

តាម​របាយការណ៍​របស់​អធិការ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ត្រើ​ញ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ រស់នៅ​ភូមិ​ឈួ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក មាន​របួស​ចំ​ក្បាល ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​យក​កាំបិត​បុ័ងតោ កាប់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស មូលហេតុ​ស្រវឹងស្រា បង្ក​ហិង្សា​ដោយ​ចេតនា​។​ជនសង្ស័យ​ទី ១.​ម៉ៅ ប្រសិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ២.​ឈ្មោះ​ម៉ៅ​ស​ក្ត័ ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​២​រស់នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕