ប្រជា​ការពារ​ភូមិ​ម្នាក់ បន្ទាប់ពី​ទំនាស់​ពាក្យសំដី​ត្រូវ​យុវជន​ចំនួន​ពីរ​នាក់​ព្រួត​គ្នា​វាយ​និង​កាប់​បំបែក​ចំក្បាល​

​ខេត្តមណ្ឌលគិរី​៖ ប្រជា​ការពារ​ភូមិ​ម្នាក់ ត្រូវ​យុវជន​ចំនួន​ពីរ​នាក់​ព្រួត​គ្នា​វាយ និង​យក​កាំបិត​តាំង​តោ​កាប់​ចំក្បាល​១​កាំបិត​រយះ​ជិត​១​ចំអាម ហូរឈាម​ជោគ​ប្រាណ បណ្តាលអោយ​រងរបួស​ធ្ងន់​។ មុនពេល​កើតហេតុ​យុវជន​ដៃដល់​២​នាក់​បាននាំគ្នា​ផឹកស្រា​បៀរ អស់​ជាច្រើន​កំប៉ុង​ស្រវឹង​ស្រឿង បាន​គង​សំដី​ជាមួយ ជនរងគ្រោះ​ឈាម​ដល់​ប្រយុទ្ធ គ្នា​យ៉ាង​សាហាវ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១ និង​៣០​នាទី ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៦​នេះ​នៅ​ចំនុច ភូមិ​ឈួ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​ម​ណ្ឌ​គី​រី​។​

អធិការ​ស្រុក​កោះ​ញែក បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ត្រើ​ញ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ រស់នៅ​ភូមិ​ឈួ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក មាន​របួស​ចំក្បាល ហើយ​បាន​សង្គ្រោះ​នៅ​ក្នង​មន្ទីរពេទ្យបង្អែក​ស្រុក​កោះ​ញែក ។ ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់ ជនសង្ស័យ​ទី​១​ឈ្មោះ ម៉ៅ ប្រសិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ​, ទី​២​ឈ្មោះ ម៉ៅ ស័​ក្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ពួកគេ​ទាំង​២​នាក់​ជា​កសិករ​អ្នក រស់នៅ ភូមិ​ស្រែ​ហ៊ុយ​ឃុំ​ស្រែ​ហ៊ុយ​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី​។​

​បន្ទាប់ពី​កើតហេតុ​ជនដៃដល់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ ភ្នំ​ព្រេច​

KA-22-03-2016-20 KA-22-03-2016-21 KA-22-03-2016-23 KA-22-03-2016-24

KA-22-03-2016-25