ឆ្កែអាចមានជំងឺបេះដូង

យោងទៅតាម គេហទំព័រអាមេរិក WebMD នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា សត្វឆ្កែដែលមានអាយុច្រើន អាចកើត ជំងឺបេះដូងបាន ដែលភាគច្រើន បង្កពីដំណពូជនិង កើតឡើងលើឆ្កែ ដែលមានអាយុលើសពី ៧ឆ្នាំ។ អ្នកអាចសង្កេតបាន ដោយសត្វឆ្កែក្អក ជាប់ជានិច្ច ដកដង្ហើម ខ្លាំងៗ ឆាប់ហត់ ដើរមិនសូវបានឆ្ងាយ អាចមាអាការហើម ជើងក្រោយ ស្កម និងហើមពោះផងដែរ។ ក៏ប៉ុន្តែប្រសិនបើជំងឺនេះ កើតលើកូនឆ្កែវា មានស្បែកស្លេក ពណ៌ស្លេក ពណ៌ស្វាយ ក្អកមិនធំធាត់តាមវ័យ និងដកដង្ហើមញាប់ៗ។

ចំពោះការព្យាបាល ទទួលបានផល ឬមិនបានផលអាស្រ័យ លើអាការរបស់សត្វឆ្កែ។ ឆ្កែ ដែលមិនសូវក្អកខ្លាំង ងាយក្នុងការព្យាបាល ដោយគ្រាន់ តែចាក់ថ្នាំ និងផ្តល់ថ្នាំរាល់ខែ ឬ ២ខែម្តង។ ប៉ុន្តែ ចំពោះឆ្កែដែលមានអាការខ្លាំង អ្នកគួរព្យាបាលអាការហត់ និងហើមឲ្យស្រកចុះជាមុនសិន ហើយ អ្វីដែលសំខាន់គីត្រូវ កម្ចាត់ព្រូន ឲ្យអស់ពីខ្លួន រួចផ្តល់ថ្នាំ រាល់ខែ ឬ ២ ខែឬពេញមួយជីវិតតែម្តង៕

ប្រភព៖lookingtoday

 

  • ឆ្កែអាចមានជំងឺបេះដូង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: