ផឹកទឹក​ការពារ​រោគ​ទឹកនោមផ្អែម​

ប្រធាន​ផ្នែក​មុខវិជ្ជា​រោគ​តម្រងនោម មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ខន់​កេ​ន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ថៃ​ភាគ​ឥសាន បាន​កើត រោគ​តម្រងនោម​ច្រើនជាង​ភាគ​ផ្សេងៗ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កើតរោគ​តម្រងនោម​ច្រើន​នោះ គឺ​ដោយសារតែ​ការ​ទៅ​ទិញ​ថ្នាំ​មក​ទទួលទាន​ដោយ​ខ្លួនឯង ទើប​ជាហេតុ​បង្ក​ផលប៉ះពាល់​ដល់​តម្រងនោម​។

ក្រៅពីនេះ ការទទួល​ទាន​អាហារ​មាន​រសជាតិ​ប្រៃ​ខ្លាំង ក៏​ជា​បច្ច័យ​មួយ នាំទៅរក​រោគ​ខាងលើ​ដែរ​។​​ការពន្យល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​រោគ​តម្រងនោម រាប់​ថា​ជា​រឿង​ពិបាក​។ ជាងនេះទៅទៀត ការព្យាបាល​រោគ​នេះ​ឲ្យ​ជា​ដាច់ ក៏​ជា​រឿង​ពិបាក​ផងដែរ​។ ​ដូច្នេះហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត គឺ​ជំរុញ​អ្នកជំងឺ និង​ប្រជាជន​ទូទៅ ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ផ្នត់គំនិត របៀប​រស់នៅ ហាត់ប្រាណ ទទួលទាន​អាហារ​ឲ្យ​គ្រប់ ៥​ក្រុម ថែទាំ​ខ្លួន និង​អ្នកជំងឺ​។ ​

កត្តា​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​ផឹកទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ តាម​តម្រូវ ការ​រាងកាយ ឬ​យ៉ាងតិច ៨​កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ​រោគ​តម្រងនោម​បាន​មួយផ្នែក​ទៀត​៕

ប្រភព៖​iknow

  • ផឹកទឹក​ការពារ​រោគ​ទឹកនោមផ្អែម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: