សៀមរាប ស្ថិតក្នុង​លំដាប់​ទី​៥​នៃ​ជម្រើស​ទិសដៅ​ទេសចរណ៍​ល្អ​បំផុត​សម្រាប់​ឆ្នាំ​២០១៦

​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅក្នុង​លំដាប់​ទី​៥​នៃ​ទីកន្លែង​ដែលជា​ទិសដៅ​ល្អ​បំផុត​សម្រាប់​អ្នកដើរ​កម្សាន្ត​ក្នុង​ឆ្នាំ​២០១៦​នេះ​។ ចំណាត់ថ្នាក់​នេះ ត្រូវបាន​បែងចែក និង​ណែនាំ​ដោយ​គេហទំព័រ Trip Advisor​។

Trip Advisor () ដែលជា​គេហទំព័រ​ទេសចរណ៍​អន្តរជាតិ​មួយ​ដ៏​ពេញនិយម​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត នៅ​ថ្ងៃទី​២១ ខែមីនា ម្សិលមិញ បានបង្ហាញ​ពី​ទិសដៅ​ដើរ​កម្សាន្ត​ដ៏​ល្អ​បំផុត​សម្រាប់​២០១៦​។ ហើយ​ខាងក្រោម​នេះ គឺជា​ចំណាត់​នៃ ជម្រើស​នៃ​ទិសដៅ​ដ៏​ល្អ​បំផុត​១០​កន្លែង​សម្រាប់​អ្នកដើរ​កម្សាន្ត​ក្នុង​ឆ្នាំ​២០១៦ ដែល​ណែនាំ​ដោយ Trip Advisor​។

១. ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស​
២. ទីក្រុង អ៊ី​ស្ថាន​ប៊ូល នៃ​ប្រទេស​តួ​ក​គី​
៣. ទីក្រុង​ម៉ា​រ៉ា​កិ​ច នៃ​ប្រទេស​ម៉ា​រ៉ុ​ក​
៤. ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង​
៥. ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
៦. រដ្ឋធានី​ប្រាក នៃ​សាធារណរដ្ឋ​ឆែក​
៧. រដ្ឋធានី​រ៉ូម នៃ​ប្រទេស​អ៊ីតាលី​
៨. ទីក្រុង​ហាណ​យ នៃ​ប្រទេស​វៀតណាម​
៩. ញូវយ៉ក​
១០. អ៊ូ​ប៊ូ​ដ នៃ​ប្រទេស​ឥណ្ឌូនេស៊ី​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​