លោកស្រី ស៊ូ​ជី នឹង​ទៅកាន់​តំណែង​រដ្ឋមន្ត្រីការបរទេស​ថ្មី​មី​យ៉ាន់​ម៉ា​?

​នីតិកាល​ថ្មី​នៃ​រដ្ឋាភិបាល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​នឹងត្រូវ​ដឹកនាំ​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង ធិ​ន ច (Htin Kyaw) នឹងមាន​ក្រសួង​ថ្មី​ត្រឹមតែ​២១ និង​១៨​រដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។ បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​ទាំង​១៨​រូប ដែល​រួមមាន​ទាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​នោះ ក៏ត្រូវ​បានដាក់​ឲ្យ​សភា​អនុម័ត​ផងដែរ​។ តែ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​ថា​តើ​លោកស្រី ស៊ូ​ជី នឹងចូលរួម គណៈ រដ្ឋមន្ត្រី​ឬ​យ៉ាងណា ដ្បិត​តំណែង​រដ្ឋមន្ត្រី​មាន​វិសមិតភាព​ជាមួយ​តំណែង​សភា​និង​សកម្មភាព នយោបាយ​?

​សភា​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២២​ខែមីនា បានប្រកាស​នូវ​បញ្ជី​ឈ្មោះ​សមាសភាព​រដ្ឋមន្ត្រី នៃ​រដ្ឋា ភិ​បាល​ថ្មី​មី​យ៉ាន់​ម៉ា​ដែលជា​សំណើ និង​ការតែងតាំង​របស់លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ធិ​ន ច ទាំង​១៨​រូប​។ ក្នុងចំណោម​នៃ​សមាសភាព​ទាំង​១៨​រូបនោះ ក៏​រាប់បញ្ចូល​ប្រមុខ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធ ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។ តែ​សំណើ​នោះ មិនបាន​បញ្ជាក់ថា​តើ​ប្រមុខ​បក្ស​រូបនោះ នឹងត្រូវ​កាន់តំណែងរ​ដ្ឋ​មន្ត្រី​ណា​នោះទេ​។​

១. លោកស្រី​ស៊ូ​ជី គួរ​កាន់តំណែង​នីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិ​?
​តាម​ការបកស្រាយ​រប​ស់លោក ធិ​ន ច នៅ​ចំពោះមុខ​សភា​នៅ​ថ្ងៃ​ម្សិលមិញ ក្រោម​ការដឹកនាំ​រដ្ឋាភិបាល​របស់លោក នឹង​ក្រសួង​ត្រឹមតែ​២១​ប៉ុណ្ណោះ​។ តែ​ក្នុងនោះ ក្រសួង​បី​ដែល​រួមមាន​ក្រសួង​ការពារ ជាតិ​, ក្រសួង​ព្រំដែន និង​ក្រសួងមហាផ្ទៃ ត្រូវ​ផ្តល់​ដោយ​ស្វ័យប្រវត្តិ​ទៅ​ឲ្យ​យោធា​ដែល​បានកំណត់ ដោយ​រដ្ឋធម្មនុញ្ញ ។​

​អ្វី​គួរកត់សម្គាល់​នោះ ក្រៅពី​តំណែង​ប្រមុខ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​សមាជិកសភា​ផងដែរ​នោះ លោកស្រី ស៊ូ​ជី ក៏​ស្ថិតនៅក្នុង​បញ្ជី​នៃ​សំណើ​គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ផងដែរ​។ សភា​សហភាព​មី​យ៉ាន់​ម៉ា អាច​នឹង​អនុម័ត​លើ​សំណើ​ដែល​រាប់បញ្ចូល​ទាំង​ការតែងតាំង ទៅកាន់​ក្រសួង​នីមួយៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ​។

​បើទោះបីជា​សំណើ​របស់លោក ធិ​ន ច ដាក់​ទៅកាន់​សភា​មិនបាន​បញ្ជាក់​ពី​ក្រសួង​ដែល​បេក្ខជន​ទាំង ១៨​នោះ​ត្រូវ​កាន់កាប់​ក៏ដោយ សម្រាប់​លោកស្រី​ស៊ូ​ជី ត្រូវបាន​គេ​រំពឹងទុក​ជាមុន​ហើយ​ថា​លោកស្រី អាច​នឹង​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​។ មានតែ​តំណែង​នេះហើយ​ដែល​សក្តិសម​បំផុត​សម្រាប់​លោកស្រី ដ្បិត វា​ជា​ឱកាស​សម្រាប់​លោកស្រី ក្នុង​ការលើក​មុខមាត់​ប្រទេស​ឡើងវិញ​ក្នុង​ឆាក អន្តរជាតិ ជាពិសេស​តាមរយៈ​បេសកម្ម​ក្រៅប្រទេស​។​

​យ៉ាងណាក៏ដោយ វា​នៅតែ​ជា​រឿង​មិន​ច្បាស់លាស់​នៅឡើយ​នោះទេ ថា​តើ​លោកស្រី​ស៊ូ​ជី នឹងចូលរួម គណៈរដ្ឋមន្ត្រី​ថ្មី ឬ​ទៅកាន់​តំណែង​រដ្ឋមន្ត្រីការបរទេស​នោះ​។ នោះ​ក៏​ព្រោះតែ យោងតាម​មាត្រា​២៣២ នៃ​រដ្ឋមន្ត្រី​ធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០០៨ ជា​រដ្ឋមន្ត្រី មិន​អាចមាន​តំណែង​នៅក្នុង​សភា និង​ធ្វើ​សកម្មភាព​នយោបាយ​នោះទេ​។ នេះ​មានន័យ បើ​ចង់​តំណែង​រដ្ឋមន្ត្រី​លោកស្រី ស៊ូ​ជី ត្រូវ​បោះបង់​ទាំង​សកម្មភាព នយោបាយ និង​តំណែង​នៅក្នុង​សមាជិកសភា​ទៀតផង​។​

២. លក្ខណៈពិសេស​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​មី​យ៉ាន់​ម៉ា​?
​តាមរយៈ​សំណើ​នៃ​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​មី​យ៉ាន់​ម៉ា​ដែល​ដាក់​ទៅកាន់​សភា​អនុម័ត បានបង្ហាញ​យ៉ាងច្បាស់​ពី​លក្ខណៈពិសេស​នៃ​រដ្ឋាភិបាល​ថ្មី​ដែលជា​រដ្ឋាភិបាលចម្រុះ​ពោលគឺ​មាន​ទាំង​បក្ស​ឈ្នះ ឆ្នោត និង​បក្ស​ខាងក្រៅ​។ នោះ​គឺ​ក្នុងចំណោម​បញ្ជី​ឈ្មោះ​ទាំង​១៨​រូបនោះ បានដាក់​បញ្ចូល​ទាំង​សមាជិក​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ  បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ បក្ស​ជនជាតិភាគតិច និង​អតីត​យោធា​ផងដែរ​។

​ការដាក់បញ្ចូល​នេះ ក៏​ស្រប​ជាមួយនឹង​ការលើកឡើង​របស់លោក​ស្រី​ស៊ូ​ជី​កន្លងមក ដែល​បាន​អះអាង ថា​រដ្ឋាភិបាល​ថ្មី​បក្ស​លោកស្រី នឹង​ក្លាយជា​រដ្ឋាភិបាលចម្រុះ​មួយ ហើយ​នោះ គឺជា​គោលនយោបាយ របស់លោក​ស្រី​ស៊ូ​ជី​ក្នុងការ​ផ្សះផ្សារ​ជាតិ និង​ផ្តល់ឱកាស​សម្រាប់​អ្នកនយោបាយ​បក្ស​ផ្សេងៗ​ក្នុងការ ដឹកនាំ​ប្រទេស​។​

​ជាពិសេស​នោះ លោក ធិ​ន ច បាន​សង្កត់ធ្ងន់ថា «​គណៈរដ្ឋមន្ត្រី​របស់លោក មានបំណង​ផ្តល់​អាទិភាព​គុណភាព​ជាជាង បរិមាណ​, ធានា​ឲ្យ​បាន​នូវ​ការមិន​មាន​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​សាធារណៈ​, ផ្តោត​សំខាន់​លើ​ផល ប្រយោជន៍​ជាតិ​, សន្សំ​ថវិកា​សាធារណៈ និង​បង្កើត​រដ្ឋាភិបាល​ដ៏​ខ្លាំង និង​មាន​ប្រសិទ្ធភាព​»​។ មួយទៀត​សម្រាប់​ការកាត់បន្ថយ​ក្រសួង​រហូតដល់​១៥ លោក ធិ​ន ច បានបញ្ជាក់​ថា​គឺ​ដើម្បី​សន្សំ​កញ្ចប់​ថវិការដ្ឋ​ប្រមាណ​៥​លាន​ដុល្លារ​ដោយ​យកទៅ​ប្រើប្រាស់​សម្រាប់​វិស័យ​អប់រំ សុខភាព និង​ការអភិវឌ្ឍ​ជនបទ​វិញ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​