រុស្ស៊ី​ត្រៀម​ប្រើ​ទ័ព​ឯកតោភាគី​កម្ទេច​ក្រុម​ដែល​រំលោភ​បទ​ឈប់​បាញ់​ស៊ី​រី​

​រុស្ស៊ី​ថា​ខ្លួន​នឹង​ចេញមុខ ឃ្លាំមើល​ការអនុវត្ត​បទ​ឈប់​បាញ់​ស៊ី​រី​ដោយ​ឯកតោភាគី​ចាប់​ពីថ្ងៃ​អង្គារ​ទី​២២​មីនា​នេះ ក្នុងករណី​ដែល​អាមេរិក​មិន​អើពើ​នឹង​សំណើរ​របស់ខ្លួន​។  ការ​ឃ្លាំង​មើល​នេះ​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​កម្លាំងយោធា​កម្ទេច​រាល់​ក្រុម​កម្លាំងប្រដាប់អាវុធ​ណា​ដែល រំលោភ​បទ​ឈប់​បាញ់​ដែល​កំពុង​ចូល​ជា​កន្លងមកនេះ​។​

​ក្រោយ មិន​បានទទួល​ការឆ្លើយតប​ពី​ភាគី​អាមេរិក រុស្ស៊ី​បានប្រកាសថា ខ្លួន​នឹង​ចាត់វិធានការ​ឯកតោភាគី​ដើម្បី​ឃ្លាំមើល​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ដែល​បាន​ចូល​ជា​ធរមាន​តាំងពីរ​ចុងខែ​កុម្ភៈ​មក​នោះ​។

​បើតាម​ក្រសួងការពារជាតិ​រុស្ស៊ី ការឃ្លាំមើល​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ ២២ មីនា​នេះ​តទៅ បើ​សហរដ្ឋអាមេរិក​នៅ​ព្រងើយកន្តើយ​ការស្នើសុំ​របស់ខ្លួន​។ យោងតាម​ការលើកឡើង​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ការ​ឃ្លាំង​មើល​ការអនុវត្ត​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​នឹង​អនុញ្ញាត​ឲ្យុ​រុស្ស៊ី​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដាក់ទណ្ឌកម្ម​រាល់​ក្រុម​ប្រដាប់អាវុធ​ណា​ដែល​រុស្ស៊ី​យល់ថា​ជា​អ្នករំលោភ​កិច្ចព្រមព្រៀង​។​

​តែ​យ៉ាងណា​ក៏ដោយចុះ ការប្រើប្រាស់​កម្លាំង​ទ័ព​វាយប្រហារ​លើ​ក្រុម​រំលោភ​កិច្ចព្រមព្រៀង​នឹងធ្វើ​ទៅបាន​ដរាបណា​តែ​រុស្ស៊ី​រកឃើញថា ក្រុម​ទាំងនោះ​ពិតជា​បាន​រំលោភ​កិច្ចព្រមព្រៀង​មែន និង​បង្ក​គ្រោះថ្នាក់​ដល់​ការកសាង​សន្តិភាព​ស៊ី​រី​មែន​។​

​តាមពិតទៅ រុស្ស៊ី​បានដាក់​ស្នើ​យន្តការ​ត្រួតពិនិត្យ​និង​ឃ្លាំមើល​បទ​ឈប់​បាញ់​រួមគ្នា​ទៅ​រដ្ឋាភិបាល​អាមេរិក​តាំងពី​ចុងខែ​កុម្ភៈ​មកម្ល៉េះ ប៉ុន្តែ​មកទល់ពេលនេះ​ហើយ​រុស្ស៊ី​មិនទាន់​បានទទួល​ព័ត៌មាន​និង​ការឆ្លើយតប​វិញ​ពី​ភាគី​អាមេរិក​ទេ​។

​យ៉ាងណាមិញ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី​ដដែល រុស្ស៊ី​នៅតែ​បើកទ្វារ​ស្វាគមន៍​រាល់​ការពិភាក្សា​ដែល​ស្នើឡើង​ដោយ​ភាគី​អាមេរិក​ពាក់ព័ន្ធ​ការត្រួតពិនិត្យ​និង​ឃ្លាំមើល​បទ​ឈប់​បាញ់​នេះ​។ យន្តការ​បង្កើត​រួមគ្នា​រវាង​រុស្ស៊ី​និង​អាមេរិក​លើ​បញ្ហា​ស៊ី​រី​មាន​ប្រសិទ្ធិភាព​ខ្ពស់ ទោះបីជា​ភាគី​ទាំងពីរ​នៅមាន​និន្នាការ​ផ្សេងគ្នា​ក៏ដោយចុះ​។

​ការស្នើសុំ​រៀបចំ​យន្តការ​ឃ្លាំមើល​បទ​ឈប់​បាញ់​របស់​រុស្ស៊ី ធ្វើឡើង​ដោយសារ​តែមាន​ក្រុម​ប្រដាប់អាវុធ​ខ្លះ​បាន​រំលោភ​បទ​ឈប់​បាញ់​ដែល​ផ្តួចផ្តើមឡើង​ដោយ​រុស្ស៊ី​និង​អាមេរិក និង​ដែល​ចូល​ជា​ធរមាន​កន្លងមក​។ រុស្ស៊ី​ថា ក្រុម​ទាំង​នោះបាន​បំពាន​បទ​ឈប់​បាញ់ ហើយ​ធ្វើ​ឲ្យ​ការកសាង​សន្តិភាព​នៅ​ស៊ី​រី​កាន់តែ​ផុយស្រួយ​ខ្លាំង​។ ហើយ​របប​ដឹកនាំ​ក្រេ​ម​ឡាំង បានបង្ហាញ​ជំហរ​និង​ឆន្ទៈ​គាំទ្រ​ការកសាង​សន្តិភាព​នៅ​ស៊ី​រី ដោយ​បញ្ជា​ដកទ័ព​ចេញពី​ទឹកដី​ស៊ី​រី​មួយចំនួនធំ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​

​សូមបញ្ជាក់ថា ការចរចា​សន្តិភាព​នៅ​ស៊ី​រី​ជុំទីមួយ​នៅ​បន្ត​នៅឡើយ​នៅ​ទីក្រុង​ហ្សឺ​ណែវ  ប៉ុន្តែ​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​នៅ​មិនទាន់​ត្រូវបាន​គេ​ឯកភាពគ្នា​នៅឡើយ​។ បញ្ហា​ចម្រូងចម្រាស​នោះ​មានដូចជា​អនាគត​លោក បា​សា អាល់​អាសាដ និង​ការបង្កើត​រដ្ឋ​តាមបែប​សហព័ន្ធ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​