Q&A : រួមភេទ​ពេល​មក​រដូវ តើ​ឱកាស​មានគភ៌​ខ្ពស់​ទេ ?

6 Videos


​សំណួរ ៖ ការ​រួមភេទ​ក្នុងអំឡុងពេល​ស្ត្រី​មក​រដូវតើ​អាច​ប្រឈម​នឹង​ការ​មានគភ៌​ដែរឬទេ ? នាង​ខ្ញុំ​បាន​រួមភេទ​ជាមួយ​សង្សារហើយ​ថ្ងៃនោះ​នៅពេល​រួមភេទ​រួច​ស្រាប់តែ​ឈាមរដូវមក​តែម្តង​ដោយ​មិនបានការ​ពារ​អ្វី​ទាំង​អស់ហើយ​រួមភេទ​ពីរដង​ថែមទៀត តើ​ឱកាស​មានគភ៌​មាន​ខ្ពស់​ឬទេ ?

ចម្លើយ ៖ បើសិនជា​ឈាមរដូវ​ពិតប្រាកដ​នៅក្នុង​ថ្ងៃនោះ​មិន​បណ្តាលឱ្យ​មានគភ៌​ទេប៉ុន្តែ​ត្រូវ​ចងចាំ​ថា ការ​មក​រដូវ​របស់​ស្ត្រី​មិនមែន​សុទ្ធតែជា​ឈាមរដូវ​នោះទេ ព្រោះ​ឈាមនេះ​ពេលខ្លះ​មិនមែនជា​ឈាមរដូវ​ឡើយ ពិសេស​ស្ត្រី​ពេលខ្លះ​ឈាម​អាច​ធ្លាក់​មក​បន្តិចបន្តួច​នៅ​ថ្ងៃ​ដែល​ស៊ុត​ទុំ ។ បើ​ក្នុងករណីនេះ​ពិតមែន​មាន​បុរស​ជាច្រើន​តែង​យល់ច្រឡំ​ថា​ជាការ​មក​រដូវ​ខុស​ប្រក្រតី ប៉ុន្តែ​តាមពិត​វា​គ្រាន់តែ​ជា​ឈាម​ដែល​កើត​មកពី​ការធ្លាក់​ស៊ុត​ទុំប៉ុណ្ណោះ ។

M88


​ក្នុងករណីនេះ​ការរួម​ភេទ​អាច​ប្រឈម​នឹង​ការ​មានគភ៌​ខ្ពស់ព្រោះថា​ទឹក​ស្ពែ​មរ​បស់បុរស​នឹង​បញ្ចូនទៅ​ដល់​ស៊ុត​ទុំ​តែម្តង ។ នៅពេល​ក្រោយ​បើ​អ្នក​ចង់ឱ្យ​ការរួម​ភេទមាន​សុវត្ថិភាព​គប្បី​លេបថ្នាំ​ពន្យារកំណើត​ហើយ​យក​ល្អ​ត្រូវ​ប្រើ​ស្រោមអនាម័យ ។ ការរាប់​ថ្ងៃ​សម្រាប់​រួមភេទ​ឱ្យមាន​សុវត្ថិភាព​នោះ​អាច​ធ្វើបាន​ចំពោះ​ស្ត្រី​ដែល​មក​រដូវ​ខែទៀង​តែប៉ុណ្ណោះ ។ ដោយឡែក​ការរួម​ភេទ​អំឡុងពេល​មក​រដូវ​មិនល្អ​ប្រសើរ​ទេបើទោះបី​មិន​បង្ក​គ្រោះថ្នាក់​ក៏ដោយ​ព្រោះថា​ក្នុងអំឡុង​ពេលនេះ​ស្ត្រី​ក្រៅពី​មិនសូវមានអារម្មណ៍​ផ្លូវភេទ​ហើយ​នៅមាន​ក្លិន​មិនល្អ​ឈាម​កខ្វក់​អាច​បង្ក​ផលប៉ះពាល់​ដល់​បុរស​ថែមទៀត ៕