សញ្ញា ១០ ប្រការ​ត្រូវ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាបន្ទាន់​

6 Videos


​បើ​និយាយ​ពី​ទំនាក់ទំនង​មិន​ថា​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ឬក៏​គូសង្សារ​នោះទេ ពេលខ្លះ​មិនមានភាពចុះ​សម្រុង​គ្នា​ដូច​ពាក្យចាស់​តែង​ពោលថា​ចាន​ក្នុង​រាវ​តែងតែមាន​ការប៉ះទង្គិច​ជាដើមប៉ុន្តែ​អ្វី​ដែលជា​ប្រការ​ចាំបាច់​ត្រូវធ្វើ​នោះ​គឺ​មិនត្រូវ​បណ្តោយឱ្យ​ទំនាក់ទំនង​ឈានទៅដល់ចំណុចសូន្យ​ពោល​ត្រូវ​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​ស្តារ​ក៏ដូចជា​ជួសជុល​ទំនាក់ទំនង​ដែល ប្រេះស្រាំ​នោះ​ឡើងវិញ ។ ខាងក្រោម​នេះ​ជាស​ញ្ញា ១០ ប្រការ​ដែល​បញ្ជាក់ថា​អ្នក​ត្រូវ​ប្រញាប់ស្តារ​ទំនាក់ទំនង​ឡើងវិញ ៖

– អ្នក​បាន​ក្លាយជា​បុគ្គល​មួយរូប​ដែល​ប្រញាប់ប្រញាល់​

M88


​គួរ​បញ្ជាក់ថា​មិនត្រូវ​ប្រញាប់ប្រញាល់​គ្រប់​រឿង​ពេក​នោះទេ ពោល​ត្រូវ​ចេះ​ទុក​ពេលវេលា​ឱ្យ ដៃគូ​របស់ខ្លួន​បានគិត​និង​ពិចារណា​ពីអ្វី​ដែល​នឹង​ត្រូវធ្វើ​នាពេល​បន្ទាប់​ដើម្បីឱ្យ​ទំនាក់ទំនង​អ្នក ទាំងពីរ​មាន​ភាពប្រសើរ ឡើង ។​

២ – អ្នក​បាន​ក្លាយជា​មនុស្ស​ស្រគត់ស្រគំ​
​កាលបើ​ធ្លាក់​ចូលដល់​ចំណុច​នេះហើយ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ឱ្យបាន ឆាប់រហ័ស ព្រោះ​ទំនាក់ទំនង​របស់​អ្នក​ពិតជា​បាន​ឃ្លាតឆ្ងាយ​គ្នា​បន្តិច​ទៅហើយ​ក្រោយពី​ភាគី ម្ខាង​បាន​ក្លាយជា​មនុស្ស​មិន​និយាយស្តី​ហើយ​ទំនាក់ទំនង​កាន់តែ​ខិត​ទៅជិត​ភាព មិន​ច្បាស់លាស់ ។​

៣ – រក្សា​ទំនាក់ទំនង​ជាមួយ​ដៃគូ​របស់ខ្លួន​មិនគួរ​គិត ពី​ហេតុផល​ផ្សេង
​នៅពេល​អ្នក​ដាក់ចិត្ត​ស្រឡាញ់​អ្នកណាម្នាក់​ហើយ ច្បាស់​ណាស់​ម្នាក់​នោះ​ពិតជា​មាន សារសំខាន់​ជាខ្លាំង​ក្នុង​បទពិសោធ​ជីវិត​របស់​អ្នក​ដូច្នេះ​ជាជាង​ការ​អើពើ​ទៅលើ​ហេតុផល ផ្សេងៗ អ្នក​គួរតែ​ដឹងថា​ស្រឡាញ់​គឺ​ស្រឡាញ់ ។​

សញ្ញា ១០ ប្រការ​ត្រូវ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាបន្ទាន់​

៤ – ចៀសវាង​ការ​សួរ​សំណួរ​ច្រើន និង ច្រំ​ដែល
​តាមរយៈ​សំណួរ​ដដែលៗ​ច្រើនលើកច្រើនសា​ជាស​ញ្ញា​មួយ​បញ្ជាក់ថា​ទំនាក់ទំនង​រវាង អ្នក​ទាំងពីរ​គឺ​ស្ថិតនៅក្នុង​សភាព​មាន​មន្ទិលសង្ស័យ​នឹង​គ្នាច្រើន ។ ត្រូវ​លុបបំបាត់​ការ សង្ស័យ​ទាំងនេះ​ដែល​អាច​ញ៉ាំងឱ្យ​ទំនាក់ទំនង​អ្នក​ទាំងពីរ​ធ្លាក់​ទៅដល់​ភាព​ប្រេះឆា ។​

៥ – តែងតែ​មានគំនិត​រវើរវាយ​
​ស្រដៀង​នឹង​ចំណុច​ទាំង ៤ ខាងលើ​គំនិត​រវើរវាយ​ច្រើន​គិត​ទៅលើ​ចំណុច​អវិជ្ជមាន​របស់​ដៃគូ ពេលខ្លះ​អាច​បណ្តាលឱ្យ​អ្នក​ទាំងពីរ​មានការ​ប្រកែក​វែកញែក​សួររក​ខុសត្រូវ​និង​អាចឈាន ទៅដល់​ចំណុច​បញ្ចប់​ក៏​ថា​បាន ដូច្នេះ​ត្រូវ​បញ្ចប់​គំនិត​រវើរវាយ​សង្ស័យ​ទៅលើ​ដៃគូ របស់ខ្លួន​ទើប​ជាការ​ប្រសើរ ។​

សញ្ញា ១០ ប្រការ​ត្រូវ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាបន្ទាន់​

៦ – ភាព​ចាក​ឆ្ងាយ​ពី​«​សង្គ្រាម​លើ​គ្រែ​»
​កាលបើ​មាន​ភាព​រវល់​ទាំងសងខាង​រហូតដល់​ថ្នាក់​ហៅ​លែង​ឮ​នោះ​វា​ដល់ពេល ហើយ ដែល​អ្នក​ត្រូវធ្វើ​អន្តរាគមន៍​ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​ដើម្បី​បញ្ចៀស​បញ្ហា អាក្រក់​ជាងនេះទៀត​ពោលគឺ​ត្រូវ​រៀប ចំ​គម្រោង​ប្រតិបត្តិការ​សិច​ជាមួយគ្នា​ឱ្យបាន ញឹកញាប់​ជាង​មុន ព្រោះ​វា​ជា​កត្តា​ដ៏​មាន​ប្រសិទ្ធភាព​ទីបំផុត​ជួយ​ឱ្យ​អ្នក​ទាំងពីរ​កាន់តែ យល់ចិត្ត​គ្នា ។​

សញ្ញា ១០ ប្រការ​ត្រូវ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាបន្ទាន់​

៧ – ផ្តើម​ជា​ថ្ម្មី​ក្នុងការ​ណាត់ជួប​ឬ​នាំគ្នា​ចេញទៅ​ក្រៅ​នៅពេល​រាត្រី​
​ពេលដែល​ទំនាក់ទំនង​អ្នក​ទាំងពីរ​មាន​ភាពល្អក់​កករ​និង​មាន​ភាព​រកាំរកូស​ហើយ​នោះ ច្បាស់​ណាស់​ការ​ណាត់ជួប​ឬ​ការនាំគ្នា​ចេញទៅ​ក្រៅ​ក្នុងពេល​រាត្រី​គឺជា​ការប្រសើរ​ក្នុង ការនាំយក​មកវិញ​នូវ​អនុស្សាវរីយ៍​ដែល​ធ្លាប់មាន​កាលពី​អតីតកាល ។ សកម្មភាព​ខាង លើ​នេះ​ក៏​ជួយ​ឱ្យ​ទំនាក់ទំនង រវាង​អ្នក​ទាំងពីរ​ត្រឡប់​មកកាន់​សភាព​ផ្អែមល្ហែម​សាជាថ្មី ម្តងទៀត ។​

សញ្ញា ១០ ប្រការ​ត្រូវ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាបន្ទាន់​

៨ – ដៃគូ​របស់​អ្នក​លែង​សូវ​ខ្វល់​ពី​អ្នក​ដូច​កាល​គ្រា​ដើម​
​ដូច្នេះ​អ្វីដែល​ត្រូវ​ធ្វើជា​ចាំបាច់​ត្រង់​ប្រការនេះ​គឺត្រូវធ្វើ​ការផ្សារភ្ជាប់​ទំ​នាក់​ទំនង​ឡើងវិញ ដោយ​ត្រូវ​ចំណាយពេល​នៅ​ជាមួយគ្នា​ឱ្យបាន​ច្រើនជាង​មុន​និង​យកចិត្តទុកដាក់​ដល់​គ្នា បន្ថែមទៀត ។

៩ – មិនត្រូវ​មាន​បញ្ហា​ប្រឈម​ជាមួយ​សាច់ថ្លៃ​
​ប្រសិនបើ​អ្នកមាន​បញ្ហា​ជាមួយ​សាច់ថ្លៃ​នោះ​ច្បាស់​ណាស់​អ្នក​ពិតជា​បាត់បង់​ទំនុកចិត្ត​និង ភាព​ពេញចិត្ត​ពី​ដៃគូ​របស់ខ្លួន​ជាមិនខាន ដូច្នេះ​ដើម្បី​ជំរុញ​ទំនាក់ទំនង​របស់​អ្នក​ឱ្យ​កាន់តែ មាន​ភាពប្រសើរឡើង អ្នក​ដាច់ខាត​ត្រូវ​រក្សា​ឱ្យបាន​នូវ​ទំនាក់ទំនង​ល្អជា​មួយ​សាច់ថ្លៃ ព្រោះថា​ពេលខ្លះ​ពួកគេ​អាច​នឹង​ដើរតួ​ជា​អាជ្ញាកណ្តាល​ក្នុងការ​ផ្សះផ្សា​បញ្ហា​របស់​អ្នក​ទាំងពីរ ។​

១០ – ធ្វើការ​ប្រៀបធៀប​ទំនាក់​ទំនង​របស់ខ្លួន​ជាមួយ​អ្នកដទៃ​
​ចូរ​កុំ​យក​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ទៅ​ប្រៀបធៀប​ជាមួយ​ទំនាក់ទំនង​អ្នកដទៃ ដើម្បី​រក កំហុស​គ្នា​ទៅវិញទៅមក ព្រោះថា​កាលបើ​រកឃើញ​ចំណុច​អវិជ្ជមាន​ណាមួយ​ហើយ​នោះ វា​នឹង​កាន់តែ​ធ្វើឱ្យមាន​បញ្ហា​ដែល មាន​ស្រាប់​រឹតតែ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ​នៅ ពេល​អ្នក​ទាំងពីរ​មិនចេះ​គ្រប់គ្រង​ខ្លួនឯង​និង​ស្ថានភាព ។ ផ្ទុយទៅវិញ​អ្វីដែល​ត្រូវធ្វើ​នៅពេល បន្ទាប់​នោះ​គឺ​ត្រូវយក​ទំនាក់ទំនង​របស់ខ្លួន​ទៅ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​ដោយ​ត្រូវ​ចេះ​គិត រិះរក​ចំណុច​ខ្វះខាត​របស់​អ្នក​ទាំងពីរ រួច​ផ្តើមធ្វើ​សកម្មភាព​វិជ្ជមាន​ក្នុងការ​ស្តារ​មកវិញ​នូវ ទំនាក់ទំនង​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អ​ជាង​មុន​តាមរយៈ​ការស្វែងយល់​ចិត្ត​គ្នា​និង​តម្រូវការ​ទៅ វិញ​ទៅមក​ជាដើម ៕ បុត្រ​