ស្ត្រី​ម្នាក់​ដែ​ល​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ស្ត្រី​ម្នាក់​ដែ​ល​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ មាន​ជន​សង្ស័យ​ជា​ស្រ្តី​ម្នាក់បានធ្វើការ​ចែកចាយ និង​ជួញដូរ​ថ្នាំ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១១​គ្រាប់​ និង​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​)​ចំនួន​៥​កញ្ចប់​តូច នៅ​ចំណុច​ភូមិ​ចម្ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅ​ទីតាំង​ខាងលើ​នោះ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជួញដូរ​ថ្នាំញៀន​នោះ​មានឈ្មោះ​ រៀម រ៉ាត់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​ពេល​បច្ចុប្បន្ន ស្ត្រីជន​សង្ស័យ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​១១ ​និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​)៥​កញ្ចប់ ​និង​ឧបករណ៍​ជក់​ថ្នាំញៀន ព្រមទាំង​ថង់​ច្រកថ្នាំ​មួយចំនួន កំពុង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕