ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ និង​មនុស្ស​៣​នាក់​

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ និង​មនុស្ស​៣​នាក់​



ភ្នំពេញ ​៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​៣​នាក់​ និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូ​ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់​ខ្លួន ​និង​ដកហូត ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា មនុស្ស​ទាំង​៣​នាក់​នេះ​បាន​បើក​ទីតាំង​ល្បែង​បាញ់​ត្រី។

ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ឆ្នាំង ផ្ទះ​លេខ​៣៨ ផ្លូវ​៦០៨​កែង​ផ្លូវ​៦១២ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដឹកនាំ​សម្របសម្រួល​ដោយ​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី លោក ហែម ហូ​ណា អនុសេនីយ៍​ទោ នាយរង​ផ្នែក​ការិយាល័យ​ស្រាវជ្រាវ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

មនុស្ស​ចំនួន​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រួមមាន​ ទី​១-ឈ្មោះ សេង ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​ផ្ទះ​ជួល​។ ទី​២-ឈ្មោះ អ៊ីយ ធី​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​ផ្ទះ​ជួល​។ ទី​៣-ឈ្មោះ អ៊ីន ថុល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​ផ្ទះ​ជួល។​ និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូ​ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផងដែរ។​

ក្រោយពេល​ចប់​ប្រតិបត្តិការ មនុស្ស​៣​នាក់​ និង​សម្ភារៈ​ដែល​ដកហូត​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នាំយក​ទៅ​រក្សាទុក​ដើម្បី​កម្ទេច​ចោល​ពេល​ក្រោយ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ និង​មនុស្ស​៣​នាក់​

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ និង​មនុស្ស​៣​នាក់​

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ និង​មនុស្ស​៣​នាក់​